ខ្មែរប៉ុស្ដិ៍ Close

តើពាក្យថា BFF ពណ៌ខៀវពិតជាបានសម្គាល់ថាអាខោនហ្វេសប៊ុករបស់អ្នកមានសុវត្ថិភាពដែរឬទេ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២១ ខែមីនា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 720
តើពាក្យថា BFF ពណ៌ខៀវពិតជាបានសម្គាល់ថាអាខោនហ្វេសប៊ុករបស់អ្នកមានសុវត្ថិភាពដែរឬទេ?តើពាក្យថា BFF ពណ៌ខៀវពិតជាបានសម្គាល់ថាអាខោនហ្វេសប៊ុករបស់អ្នកមានសុវត្ថិភាពដែរឬទេ?

គេសង្កេតឃើញថារយៈពេលពេញមួយថ្ងៃមកនេះ ការបកស្រាយថាពាក្យ BFF ពណ៌ខៀវដែលអ្នកលេងហ្វេសប៊ុកបានបញ្ចេញមតិ ឬផុសនៅលើ Wall របស់ខ្លួនពិតជាបានសម្គាល់ថាអាខោនហ្វេសប៊ុកនោះមានសុវត្ថិភាពមានព្រោងព្រាតគួរអោយកត់សម្គាល់។

ប៉ុន្ដែជាការពិត ពាក្យ BFF នេះគឺជាពាក្យពិសេសមួយដែលគេនិយមប្រើ រហូតដល់ក្រុមហ៊ុនហ្វេសប៊ុកសម្រេចបង្កើតអោយមានពណ៌ពិសេស និងមាន Animation ផ្សេងៗកើតឡើងនៅពេលមានអ្នកវាយបញ្ចូលពាក្យនេះនៅក្នុង Comment ឬនៅក្នុងផុសរបស់ខ្លួន។ វាម្យ៉ាងម្នាក់ជាមួយនឹងពាក្យ Congrate, Congratulation, Happy Birthday, … ឯទៀតផងដែរដែលវាក៏បញ្ចេញអោយមានពណ៌ពិសេស និង Animation ផ្សេងៗទៀតផងដែរ។

ពាក្យថា BFF គឺជាអក្សរកាត់នៃពាក្យថា Best Friend Forever ដែលគេនិយមប្រើច្រើន។

អត្ថបទទាក់ទង