ខ្មែរប៉ុស្ដិ៍ Close

រកឃើញ៦ក្រុមមុនគេឡើងវគ្គ៨ក្រុម ពានរង្វាន់ស្វាយរៀងខាប់ឆ្នាំ២០១៧

ដោយ៖ ប្រាជ្ញ ឧត្តម ​​ | ថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០១៧ កីឡា - សុខភាព 174

ការប្រកួតពានរង្វាន់ស្វាយរៀង ខាប់ បានរកឃើញក្រុមខ្លាំង៦ឡើងវគ្គ៨ក្រុមចុងក្រោយ ឬវគ្គ១១/៤ បន្ទាប់ពីការប្រកួត៦គូវគ្គ១/៨កន្លងទៅនេះ។

សម្រាប់ការវគ្គបន្តនេះ Panda FC បានយកឈ្នះក្រុមអធិការនគរបាលក្រុងបាវិត ដោយគ្រាប់បាល់ទាត់កាត់សេចក្តី ៣-១ បន្ទាប់ពីការប្រកួតស្មើគ្នា ១-១។

ចំ​ណែកក្រុមធារីលីងគួង បានយកឈ្នះ ស.ស.យ.ក ស្រុកកំពង់រោទិ៍ដោយលទ្ធផល ៦-១ កាលពីចុងសប្តាហ៍កន្លងទៅនេះ។

កាលពីសប្តាហ៍មុន ក្រុមសសយកក្រុងបាវិតបានយកឈ្នះក្រុម United SEZ ដោយគ្រាប់បាល់ទាត់កាត់សេចក្តី ៨-៧ បន្ទាប់ពីស្មើគ្នា ២-២ ហើយក្រុមសសយកសង្កាត់ស្វាយតឿយកឈ្នះក្រុមសុភក្តិម៉ូទ័រ FC ជីភូ ៣-២។ ២គូផ្សេងទៀតគឺ ក្រុមសសយក ស្រុករមាសហែកឈ្នះក្រុមរដ្ឋាករទឹក ខេត្តស្វាយរៀង ៣-២ និងក្រុមសាកល United ឈ្នះបក្សីស្វាយរៀង៣-២។

ក្រុម៦ដែលកក់ក្តៅឡើងវគ្គ៨ក្រុម:

  1. ក្រុមសសយក ក្រុងបាវិត
  2. ក្រុមសសយក សង្កាត់ស្វាយតឿ
  3. ក្រុមសសយក ស្រុករមាសហែក
  4. ក្រុម សាកល United
  5. ក្រុម Panda FC
  6. ក្រុមធារីលីងគួង

២ក្រុមទៀតនឹងត្រូវស្វែងរកនាការប្រកួតចុងសប្តាហ៍ខាងមុខនេះ

  1. ក្រុមគ្រូវិទ្យាល័យ ហ៊ុន សែន ប្រសូត vs ក្រុមយុវជនស្រុកស្វាយជ្រំ។
  2. ក្រុម Sky Svay Rieng vs ក្រុមយុវជនសាមគ្គី។

 

អត្ថបទទាក់ទង