ខ្មែរប៉ុស្ដិ៍ Close

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី​ ចុះពិនិត្យព្យាបាល​ជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅខេត្តកែប

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 14
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី​ ចុះពិនិត្យព្យាបាល​ជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅខេត្តកែប ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី​ ចុះពិនិត្យព្យាបាល​ជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅខេត្តកែប

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដឹកនាំដោយ លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ដែលមកពិនិត្យជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ​នៅខេត្ត​កែប។

សូម​ជម្រាប​ថា​ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក​ ហ៊ុន​ ម៉ានី ដឹកនាំដោយ លោក លេង ផាលី ប្រធានក្រុមបានមកពិនិត្យជំងឺ និងបន្តផ្តល់ថ្នាំពេទ្យ ដល់ប្រជាពលរដ្ឋប្រមាណជាង៣ពាន់នាក់ នៅសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ដំណាក់ចង្អើរ ។ ការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅ មានវះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ…។ល។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់​បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការ​ព្យា​បាលមិនប្រកាន់បក្ខពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជា​ពលរដ្ឋ​មួយចំណែក៕

អត្ថបទទាក់ទង