ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់ថ្នាក់ដឹកនាំ មន្រ្តីទាំងអស់បង្កើនការចេះដឹងរបស់ខ្លួនកុំឱ្យធ្លាក់ចូលទៅក្នុងស្ថានភាពអភិរក្ស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 343
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់ថ្នាក់ដឹកនាំ មន្រ្តីទាំងអស់បង្កើនការចេះដឹងរបស់ខ្លួនកុំឱ្យធ្លាក់ចូលទៅក្នុងស្ថានភាពអភិរក្សលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់ថ្នាក់ដឹកនាំ មន្រ្តីទាំងអស់បង្កើនការចេះដឹងរបស់ខ្លួនកុំឱ្យធ្លាក់ចូលទៅក្នុងស្ថានភាពអភិរក្ស

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ទន្ទឹមនឹងការបណ្តុះបណ្តាលនិស្សិតគ្រប់កម្រិត មេដឹកនាំទាំងអស់ក៏ត្រូវបង្កើតការចេះដឹងរបស់ខ្លួនផងដែរដោយមិនអាចប្រើពាក្យថាខ្លួនជារដ្ឋមន្រ្តី ខ្លួនជាចៅហ្វាយខេត្តមិនមានការចាំបាច់ក្នុងការរៀនសូត្រនោះទេ បើធ្វើដូចនេះអាចនឹងធ្លាក់ចូលទៅក្នុងស្ថានភាពអភិរក្ស ដែលគេច្រើនហៅថា ពួកមនុស្សខ្ជិលច្រអូស ដែលផលវិបាកនោះនឹងត្រូវធ្លាក់មកលើខ្លួនឯងជាក់ជាមិនខានឡើយ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULES) ជាង៣ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវដល់មិនត្រឹមតែនិស្សិតទាំងអស់នោះទេ សូម្បីតែមន្រ្តីដែលនៅខាងក្រោយនេះ កុំគិតថាខ្លួនជាមន្រ្តីថ្នាក់នេះ មន្រ្តីថ្នាក់នោះ ហើយខ្វះការរៀនសូត្របន្ថែម គឺច្បាស់ជាមិនទាន់គេទេ។ លោកបន្តថា បើខាងក្រោមចេះជាងខាងលើ ហើយខាងលើអភិរក្សទៀតនោះ មិនខុសពីយកដុំថ្មមកដល់នៅពីលើពន្លកមួយដែលកំពុងតែដុះនោះទេដែលនេះគឺជាមហន្តរាយតែម្តង។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងនូវការកោតសរសើរចំពោះព្រះតេជគុណគ្រប់ព្រះអង្គ ក៏ដូចជានិស្សិតជ័យលាភីទទួលសញ្ញាបត្រនៅថ្ងៃនេះ ដែលនេះអាចចាត់ទុកថាជាការខិតខំមួយ ចេញពីខ្លួនយើងផ្ទាល់ទើបយើងទទួលបានដូចថ្ងៃនេះ។ និស្សិតទាំងអស់សូមបន្តលើកកម្ពស់សមត្ថភាពបន្ថែមទៀត ព្រោះនៅក្នុងកម្រិតនេះមិនទាន់គ្រប់គ្រាន់ទេ ត្រូវការរៀនសូត្របន្ថែមមិនចេះចប់ រៀនមួយជីវិត។ សភាពការណ៍វិវត្តលឿនណាស់ មិនមែនត្រឹមតែចប់កម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិតគ្រប់គ្រាន់នោះទេ គឺសភាពការណ៍វិវត្តលឿន បច្ចេកវិទ្យាវិវត្តលឿន ស្ថានភាពប្រែប្រួលលឿនណាស់ ដូចនេះទាមទារឱ្យយើងមិនត្រូវឈរទ្រឹងមួយកន្លែង។ ការឈរទ្រឹងមួយកន្លែង ស្មើនឹងដើរថយក្រោយ ព្រោះសភាពការណ៍វាវិវត្តទៅមុខ ប៉ុន្តែពេលដែលយើងទ្រឹងស្មើនឹងយើងដើរថយក្រោយតែម្តង៕

អត្ថបទទាក់ទង