ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ គ្មានការរីកចម្រើនណាមួយកើតឡើងពីការគ្រប់គ្រងដែលមិនល្អនោះឡើយ

ដោយ៖សន ប្រាថ្នា | ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 116
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ គ្មានការរីកចម្រើនណាមួយកើតឡើងពីការគ្រប់គ្រងដែលមិនល្អនោះឡើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ គ្មានការរីកចម្រើនណាមួយកើតឡើងពីការគ្រប់គ្រងដែលមិនល្អនោះឡើយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា មានការគ្រប់គ្រងល្អទើបសាកលវិទ្យាល័យនីមួយៗអាចមានការរីកចម្រើនទៅមុខ ហើយគ្មានការរីកចម្រើនណាមួយកើតឡើងពីការគ្រប់គ្រងដែលមិនល្អនោះឡើយ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULES) ជាង៣ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការគ្រប់គ្រងល្អនៅតែទាក់ទាញបាន ជាមួយនឹងការចូលរៀនរបស់និស្សិត ការគ្រប់គ្រងល្អហើយទាមទារនូវការបង្រៀនរបស់សាស្រ្តាចារ្យដែលមានគុណភាព ហើយសូម្បីតែទីផ្សារការងារ ក៏អាចនឹងទទួលបានការងារល្អដោយសារគេដឹងថា គេទទួលស្គាល់នូវការអប់រំរបស់សាលានោះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ថែមថា ប្រកួតប្រជែងអំពីគុណភាពនៃការអប់រំ មិនមែនប្រកួតប្រជែងដើម្បីផ្តួលដៃគូប្រកួតប្រជែងនោះទេ ហើយគុណភាពនៃការអប់រំនោះដែរ ក៏ត្រូវឆ្លើយតបទៅនឹងទីផ្សារការងារផងដែរ៕