ខ្មែរប៉ុស្ដិ៍ Close

    លេខាធិការប្រតិបត្តិនៃអង្គការអ្នកនិយមកណ្ដាលអន្តរជាតិ កោតសរសើរការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការបញ្ចប់សង្រ្គាមស៊ីវិលរាំរ៉ៃនាំមកនូវសន្តិភាពដល់កម្ពុជា

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 441
    លេខាធិការប្រតិបត្តិនៃអង្គការអ្នកនិយមកណ្ដាលអន្តរជាតិ កោតសរសើរការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការបញ្ចប់សង្រ្គាមស៊ីវិលរាំរ៉ៃនាំមកនូវសន្តិភាពដល់កម្ពុជាលេខាធិការប្រតិបត្តិនៃអង្គការអ្នកនិយមកណ្ដាលអន្តរជាតិ កោតសរសើរការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការបញ្ចប់សង្រ្គាមស៊ីវិលរាំរ៉ៃនាំមកនូវសន្តិភាពដល់កម្ពុជា

    នៅវិមានសន្តិភាព រសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយលោក Antonio Lopez Isturiz លេខាធិការប្រតិបត្តិនៃអង្គការអ្នកនិយមកណ្ដាលអន្តរជាតិ។ លោក Antonio Lopez Isturiz បានបង្ហាញនូវចំណាប់អារម្មណ៍របស់លោក ដែលក្នុងនោះលោកបានសូមគោរពវាយតម្លៃខ្ពស់ជូនដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះវីរភាព និងការដឹកនាំបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ នៅកម្ពុជាដែលជារឿងដ៏អស្ចារ្យមួយ និងបានអបអរសាទរចំពោះដំណើរការ ការរៀបចំឱ្យសេដ្ឋកិច្ចកម្ពុជាក្លាយទៅជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ច ៧,៣ ភាគរយ។ លើសពីនេះទៅទៀត លោកក៏បានជម្រាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាលោកពិតជាមានកិត្តិយសណាស់ដែលបានមកចូលរួមនូវកម្មវិធីជាប្រវត្តិសាស្ត្រនៅថ្ងៃស្អែកនេះ ។

    ការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ អំពីស្ថានភាពជាទូទៅនៅក្នុងប្រទេសកម្ពុជា ដែលធ្លាប់តែមានការបែកបាក់គ្នាអស់រយៈពេលជាង ៥០០ ឆ្នាំរហូតដល់ការដាក់ចេញនូវយុទ្ធសាស្រ្តឈ្នះឈ្នះនេះ។ នៅក្នុងយុទ្ធសាស្រ្តឈ្នះឈ្នះនោះ ធ្វើឱ្យប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយដែលមានសុខសន្តិភាព និងបង្រួបបង្រួមជាតិ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជម្រាបជូនលោក Antonio Lopez Isturiz ផងដែរនូវការទទួលមេដឹកនាំខ្មែរក្រហមនៅផ្ទះរបស់លោកផ្ទាល់តែម្ដងកាលពីឆ្នាំ ១៩៩៨ គឺថ្ងៃទី ២៩ ខែធ្នូ ហើយការទទួលនោះគឺដើម្បីផ្ញើសារចេញទៅជូនដល់ប្រជាជនកម្ពុជាផងទៅកងទ័ពខ្មែរក្រហមដែលនៅសេសសល់នៅពេលនោះផង និងទៅសហគមន៍អន្តរជាតិផងដើម្បីធ្វើយ៉ាងណាឱ្យកងទ័ពដែលនៅសេសសល់ ព្រមចុះចូលជាមួយនឹងរាជរដ្ឋាភិបាល ព្រោះថាមេដឹកនាំរបស់ចលនាខ្មែរក្រហមនៅពេលនោះបានមកចុះចូលជាមួយរាជរដ្ឋាភិបាលហើយ។

    ពេលនោះហើយ ប្រជាជនកម្ពុជានៅទូទាំងប្រទេសបានដឹងថាសុខសន្តិភាព ស្ថិរភាពនៅកម្ពុជាគឺបានទទួល ហើយចាប់ពីពេលនោះមកធ្វើអោយឱ្យសហគមន៍អន្តរជាតិមកដាក់ទុនវិនិយោគនៅកម្ពុជា និងធ្វើទេសចរនៅកម្ពុជាមកកម្ពុជាជាបន្តបន្ទាប់។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា តាមរយៈយុទ្ធសាស្រ្តនេះបានធ្វើសមាហរណកម្មប្រទេសទាំងមូលតែម្ដង មិនត្រឹមតែកងទ័ពទេគឺសមាហរណកម្មទាំងផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន ក៏ដូចជាមណ្ឌលសុខភាពផងដែរ ទាំងនេះគឺជាកត្តាជំរុញឱ្យកម្ពុជាយើងទទួលបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័សរហូតដល់ទទួលបានកំណើនសេដ្ឋកិច្ចដែលជាប់ចំណាត់ថ្នាក់លេខ១នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅពេលនេះ៕