ខ្មែរប៉ុស្ដិ៍ Close

    ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅស្រុកកំពង់លែងដោយឥតគិតថ្លៃ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 444
    ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅស្រុកកំពង់លែងដោយឥតគិតថ្លៃប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅស្រុកកំពង់លែងដោយឥតគិតថ្លៃ

    លោកស្រី ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ សរុបចំនួន ១៩៤៥នាក់ដោយឥតគិតថ្លៃ នៅថ្ងៃអាទិត្យទី០២ ខែធ្នូ ឆ្នាំ២០១៨ នៅទីតាំងវិទ្យាល័យ ហ៊ុន សែន កំពង់លែង ភូមិកំពង់បឹង ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

    ក្នុងពិធីនោះមានការចូលរួមពីលោក ត្រាំអ៊ីវ តឹក ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំពង់លែង និងលោក ឈួរ ច័ន្ទឌឿន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រមទាំងលោកលោក លោកស្រី ចុះជួយស្រុកកំពង់លែងចូលរួមផងដែរ។

    ក្នុងឱកាសនោះលោកស្រី ហ៊ុន ម៉ាណា បានផ្តល់ជូនប្រជាពលរដ្ឋ ដែលមានជម្ងឺ ពិការនូវរទេះរុញ ចំនួន១៥ គ្រឿង ចែកជូនវ៉ែនតា ចំនួន ៣០០ វ៉ែនតា សារ៉ុង ៥០ ក្រម៉ា ៥០ ខោ អាវមនុស្សចាស់ ៥០ ខោ អាវក្មេង ៣០០ កំប្លេរ កាបូបសិស្ស ចំនួន ១០០ នំធុង ០៨ កេស ថវិកាមួយចំនួន រួមនឹងអាហារ ទឹកសុទ្ធ ទឹកក្រូច ជូនប្រជាពលរដ្ឋ ដែលមកព្យាបាលជម្ងឺទាំងអស់បរិភោគពីព្រឹក រហូតថ្ងៃត្រង់ ព្រមទាំងចំណាយលើការរៀបចំពិធីទាំងអស់ ផងដែរ៕

    អត្ថបទទាក់ទង