ខ្មែរប៉ុស្ដិ៍ Close

តម្លៃលក់រាយប្រេងឥន្ធនៈចុះថ្លៃបន្តិចហើយ ដែលត្រូវអនុវត្ត​ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ

ដោយ៖សន ប្រាថ្នា | ថ្ងៃចន្ទ ទី៣ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 147
តម្លៃលក់រាយប្រេងឥន្ធនៈចុះថ្លៃបន្តិចហើយ ដែលត្រូវអនុវត្ត​ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ តម្លៃលក់រាយប្រេងឥន្ធនៈចុះថ្លៃបន្តិចហើយ ដែលត្រូវអនុវត្ត​ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ

តម្លៃប្រេងឥន្ធនៈនៅកម្ពុជាធ្លាក់ចុះមួយក្រឹកទៀតហើយ ពោលគឺតម្លៃសាំងធម្មតាធ្លាក់មកនៅ៣៤៥០រៀលក្នុង១លីត្រ និងតម្លៃម៉ាស៊ូតធ្លាក់មកនៅ ៣៥០០រៀលក្នុងមួយលីត្រ ដែលតម្លៃនេះត្រូវអនុវត្តនៅតាមស្ថានីយ៍ប្រេងឥន្ធនៈទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨។ នេះបើតាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ដែលបានចុះផ្សាយនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨នេះ។

សូមជម្រាបថា រយៈពេល១៧ថ្ងៃមុន ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ដល់ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨នេះ តម្លៃប្រេងឥន្ធនៈដែលលក់នៅតាមស្ថានីយ៍ សាំងធម្មតាតម្លៃ៣,៦៥០រៀល និងម៉ាស៊ូតតម្លៃ ៣,៨០០រៀលក្នុង១លីត្រ។ តែពេលនេះ សាំងធម្មតាធ្លាក់ចុះ២០០រៀល មកនៅត្រឹម ៣,៤៥០រៀល និងម៉ាស៊ូតធ្លាក់ចុះ៣០០រៀល មកនៅត្រឹម ៣,៥០០រៀល៕