ខ្មែរប៉ុស្ដិ៍ Close

ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា ( ២ធ្នូ ១៩៧៨-២ធ្នូ ២០១៨) គឺជាកញ្ចក់ប្រវត្តិសាស្រ្តនៃការរំដោះប្រជាជាតិកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 638
ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា ( ២ធ្នូ ១៩៧៨-២ធ្នូ ២០១៨) គឺជាកញ្ចក់ប្រវត្តិសាស្រ្តនៃការរំដោះប្រជាជាតិកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា ( ២ធ្នូ ១៩៧៨-២ធ្នូ ២០១៨) គឺជាកញ្ចក់ប្រវត្តិសាស្រ្តនៃការរំដោះប្រជាជាតិកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍

សៀមរាប៖ ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សហភាព សហព័ន្ធយុវជនកម្ពុជាខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធ និងប្រជាជនខេត្តសៀមរាប ប្រមាណជាង ៣ ពាន់នាក់ បានមកជួបជុំគ្នាប្រារព្ធមិទ្ទិញមហាជន អបអរសាទរខួបអនុស្សា វរីយ៍លើកទី៤០ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨-២ធ្នូ ២០១៨) នៅស្នាក់ការគណកម្មាធិការគណបក្សប្រជាជន កម្ពុជាខេត្តសៀមរាប នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨នេះ។

ផ្នែកមួយនៃសន្ទរកថា លោក ហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជាអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ កំណើតរណសិរ្ស ២ធ្នូ បានសរសេរថា យុវជនជំនាន់ក្រោយដែលនឹងក្លាយ ជាអ្នកបន្តវេនក្នុងការដឹកនាំប្រទេសជាតិត្រូវចងចាំថា រណសិរ្ស២ធ្នូ បានក្លាយជាកញ្ចក់ប្រវត្តិសាស្រ្តដ៏សំខាន់សម្រាប់សង្គមជាតិ។

ក្នុងនោះ លោក អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត អនុប្រធានគណបក្ស ខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជាខេត្តសៀមរាប បានអានសន្ទរកថានេះទាំងស្រុង នៅក្នុងអង្គមិទ្ទិញនោះ។ ខ្លឹមសារនៃសន្ទរកថានោះ បានអំពាវនាវឱ្យជន រួមជាតិនិងអ្នកជំនាន់ក្រោយ ត្រូវថែរក្សាឱ្យបានគង់វង្សនូវមរតកសន្តិភាព ជាប្រវត្តិសាស្រ្តដែលអ្នកជំនាន់មុនបានខិតខំធ្វើពលិកម្មកសាងឡើងដោយសមុទ្រឈាម និងទឹកភ្នែក។ អ្នកជំនាន់ក្រោយត្រូវបន្តទៀត ពង្រឹងស្មារតី សាមគ្គីភាពផ្ទៃក្នុង និងរៀនសូត្រអំពីគំរូវីរភាពនៃការ លះបង់ដ៏ច្រើន ឥត គណនារបស់បុព្វការីជនវរៈជនអ្នកសេ្នហាជាតិរបស់យើងដែលបាន លះបង់អ្វីៗទាំងអស់ ដើម្បីជាតិ និងប្រជាជន។

ក្នុងសេក្តីថ្លែងសន្ទរកថានោះ បានបង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះជនរួមជាតិទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសដែលបានផ្តល់ការគាំទ្រចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល៤០ឆ្នាំ កន្លងមក ធ្វើឱ្យគណបក្សប្រជាជនកម្ពុជា បំពេញបេសកកម្មបំរើប្រទេស ជាតិប្រកបដោយជោគជ័យ។

ក្នុងសន្ទរកថានោះដែរ ក៏បានបង្ហាញនូវជំនឿយ៉ាងមុតមាំ ចំពោះជនរួមជាតិ នៅគ្រប់ទិសទីលើការបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីសម្រេចបានទាំងស្រុងនូវបំណងប្រាថ្នារបស់ជនរួមជាតិគឺកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាព សង្គម។

នៅក្នុងខ្លឹមសារសុន្ទរកថា ក៏បានគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិក្នុងការបង្កើត អង្គជំនុំជំរះ វិសាមញ្ញនៅក្រោមច្បាប់កម្ពុជាដើមី្បកាត់ក្តីឧក្រិដ្ឋជនសំខាន់ៗនៃរបបកម្ពុជាប្រជាធិបតេយ្យក្នុងការផ្តល់ភាពយុត្តិធម៌សម្រាប់ប្រជាជនកម្ពុជា និងជួយ ពង្រឹងនូវមូលដ្ឋាន ទប់ស្កាត់មិនឱ្យឧក្រិដ្ឋកម្មនេះ នឹងកើតឡើងសាជាថ្មីនៅ កម្ពុជាឬទីណាទៀតបានឡើយ។

ក្នុងនោះដែរក៏មានតំណាងសមាជិក សមាជិកានៃអង្គមិទ្ទិញ បានមាន ចំណាប់អារម្មណ៍ និង ប្តេជ្ញាចិត្តគាំទ្រ ស្មារតី២ធ្នូ ក្នុងការឆ្លើយតបចំពោះ គុណូបការៈដ៏ឧត្តុង្គឧត្តមរបស់រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក៏ដូចជាគណបក្សប្រជាជនកម្ពុជាដែលសម្រេចបានលទ្ធផលយ៉ាងត្រចះត្រចង់ក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ៕

អត្ថបទទាក់ទង