លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិភាក្សាលើលើរបៀវារៈសំខាន់ៗចំនួន៤ នៅព្រឹកនេះ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃចន្ទទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៤។ នេះបើយោងតាមលិខិតជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។
របៀបវារៈ ដែលត្រូវប្រជុំពិភាក្សានៅថ្ងៃនេះរួមមាន៖
១) សេចក្តីព្រាងច្បាប់ស្តីពីបរធនបាលកិច្ច។
២) សេចក្តីព្រាងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០។
៣) សេចក្តីព្រាងគោលនយោបាយជាតិអេកូទេសចរណ៍ឆ្នាំ២០១៩-២០៣០។
៤) បញ្ហាផ្សេងៗ៕