ស្អាតខ្លាំងណាស់! ឈុតតំណាងជាតិខ្មែរ ត្រៀមយកទៅចូលរួមប្រកួត បវរកញ្ញាចក្រវាល ២០១៨
ឈុតតំណាងជាតិខ្មែរ ដែលនឹងត្រៀមយកទៅចូលរួមប្រកួតក្នុងកម្មវិធី បវរកញ្ញាចក្រវាល ២០១៨ ឈ្មោះ “កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ” ឬ “កម្ពុជា Kingdom of Wonder” ត្រូវបានគ្រងជាលើកដំបូងដោយបេក្ខភាពតំណាងប្រទេសកម្ពុជា កញ្ញា រឿន ស៊ីណាត នៅថ្ងៃនេះ ហើយទទួលបានការសរសើរពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមយ៉ាងច្រើនគួរឲ្យកត់សម្គាល់។
គូសបញ្ជាក់ដែរថា ឈុតនេះត្រូវបានសម្រិតសម្រាំងរចនាអស់រយៈពេលដល់ទៅជាង ២ខែឯណោះ ដោយផ្សារភ្ជាប់នូវវប្បធម៌ប្រពៃណី និងប្រវត្តិបុរាណរបស់ខ្មែរយ៉ាងស្រស់ត្រកាល។ ឈុតនេះត្រូវបានចំណាយថវិកាដល់ទៅជាង៣ពាន់ដុល្លារ ក្នុងការផលិត៕
ប្រភព៖ Facebook Rern SiNat