កម្ពុជានាំចេញអង្ករបានជាង ៤៣ម៉ឺនតោន នៅរយៈពេល១០ខែនេះ ដែលក្នុងនោះ បាននាំចេញទៅចិនច្រើនជាងគេ!
របាយការណ៍ផ្លូវការណ៍ របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ បានបញ្ជាក់ថា នៅរយៈពេល១០ខែ (មករា ដល់ តុលា) ឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញអង្ករ ៤៣៤,៨០៧តោន ធ្លាក់ចុះ ១៣.២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ ដែលមានចំនួន ៤៩២,១១៥តោន។
ប្រទេសដែលនាំចូលអង្ករពីកម្ពុជាច្រើនជាងគេមាន៖
១) ប្រទេសចិន ចំនួនជាង១១ម៉ឺនតោន។
២) ប្រទេសបារាំង ចំនួនជាង៦ម៉ឺនតោន។
៣) ប្រទេសម៉ាឡេស៊ី ចំនួនជាង៣ម៉ឺនតោន។
សូមជម្រាបថា នៅឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារបរទេស បានជាង ៦៣ម៉ឺនតោន។ ប្រទេសដែលទិញអង្ករពីកម្ពុជាច្រើនជាងគេ គឺប្រទេសចិន។ ចិនបានផ្តល់កូតានាំចេញ អង្ករឲ្យកម្ពុជាចំនួន៣០ម៉ឺនតោនក្នុងមួយឆ្នាំ៕