(Video) សម រង្ស៊ី ត្រូវរៀនស្តាប់និងវិភាគ ភាសានាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យច្បាស់!
ទណ្ឌិត សម រង្ស៊ី ដែលសុខៗ ស្រាប់តែបបួលលោកហ៊ុន សែន ភ្នាល់ពីរឿងការដោះលែងលោក កឹម សុខា នៅថ្ងៃ 29 ធ្នូ 2018 ត្រូវបានមជ្ឈដ្ឋានទូទៅ ជាពិសេសអ្នកគាំទ្រ លោក កឹម សុខា ខឹងសម្បារនិងកំពុងផ្ទុះកំហឹងយ៉ាងខ្លាំង។ ខ្ញុំបានតាមដាននិងតែងតែកត់សំគាល់ឃើញថា សម រង្ស៊ី នេះ ឈ្នានិសមិនត្រឹមតែលោក ហ៊ុន សែន ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ឈ្នានិសអតីតគូសត្រូវរបស់ខ្លួនដែរគឺលោក កឹម សុខា។
ហេតុនេះហើយបានជាម្តងហើយ ម្តងទៀត សម រង្ស៊ី តែងតែស្កាត់មុនមិនឲ្យមានការ ដោះលែងលោក កឹម សុខា ឡើយហើយដែលល្បិចបបួលភ្នាល់បែបនេះក៍គ្មានអ្វីជាអាថកំបាំងពិបាកយល់ពីចេតនា របស់លោក សម រង្ស៊ី បានដែរ។
ឈានពីការមិនហ៊ានស្បថមកជាការបបួលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ភ្នាល់វីញម្តងបែបនេះ សម រង្ស៊ីបានខិតខំ បកស្រាយ បំភ្លៃសម្តីរបស់លោកហ៊ុន សែន ដែលថ្លែងកាលពីថ្ងៃទី ៧ វិច្ឆិកា ២០១៨ ដោយធ្វើឲ្យគេយល់ថា «ចាំ សេះ ដុះស្នែងទើបបាន ដោះលែង លោក កឹម សុខា» ។ទន្ទឹមនឹងនេះ សម រង្ស៊ី ក៏បានយកអ្វីដែលខ្លួនបំភ្លៃនេះ ទៅ បកស្រាយទម្លាក់កំហុសលើ លោកហ៊ុន សែន ថាជាអ្នកមានឥទ្ធិពលទៅលើតុលាការ។
ប៉ុន្តែ តាមការពិត លោក ហ៊ុន សែន ដែលជាមេដឹកនាំដ៏មានបទពិសោធន៍ បានយល់ យ៉ាងច្បាស់អំពីគោលការណ៍និងនីតិវិធីច្បាប់ ហើយលោកបានពន្យល់ដោយភាសាច្បាស់ៗថែមទៀតដែលសូម្បីកូនអ្នកស្រុកធម្មតាក៏អាចងាយយល់ បានដែរ។ លោកហ៊ុន សែនបាននិយាយដោយពន្យល់តាមផ្លូវច្បាប់ថា « បើអត់ទាន់កាត់ទោស គឺអត់ទាន់មាន ទោសសម្រាប់លើកលែងឲ្យអ្នកឯងទេ។ ហ៊ុន សែន គ្មានសិទ្ធិចុះហត្ថលេខាថ្វាយព្រះមហាក្សត្រឲ្យ លើកលែងទោសឲ្យអ្នកណាទាំងអស់នៅពេលដែលអ្នកណាក៏ដោយស្ថិតក្នុងក្របខណ្ឌជាពិរុទ្ធជន ឬក៏ សាលក្រមមិនទាន់ចូលស្ថាពរ។ ឥឡូវអ្នកឯងចាំមើលទៅ ជាពិសេស បងប្អូនអ្នកគាំទ្រអាម្សៀហ្នឹង។ ខ្ញុំសូមផ្ញើសារដ៏ខ្លីមួយថា ចាំ សេះដុះស្នែងបានវាកើត» ។ ត្រង់នេះ គេអាចយល់បានយ៉ាងច្បាស់ណាស់ថា លោកហ៊ុន សែន មិនបាន អះអាងថា ចាំសេះដុះស្នែងទើបដោះលែងលោក កឹម សុខា ដូចដែល សម រង្ស៊ី បាន បកស្រាយបំភ្លៃនោះទេ តែលោកហ៊ុន សែនបានបញ្ជាក់ ថា «ចាំសេះ ដុះស្នែង ទើបកើតមានព្រឹត្តិការណ៍ លើក លែងទោសឲ្យអ្នកមិនទាន់មានទោស »។
ត្រឹមតែចំណុចមួយនេះក៍សបញ្ជាក់បានថា លោកសម រង្ស៊ី មិនត្រឹមតែខ្វះសមត្ថភាពផ្នែកផ្លូវច្បាប់ធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែ បុគ្គលរូបនេះ ក៏ខ្វះ សមត្ថភាព ឬគ្មានកាយ សម្បទារគ្រប់គ្រាន់ក្នុងការស្តាប់យល់និងវិភាគអោយបានត្រឹមត្រូវនូវភាសា របស់របស់នាយករដ្ឋមន្ត្រីកម្ពុជាបានឡើយបើសូម្បីតែ លោកហ៊ុន សែនបានបញ្ជាក់ យ៉ាងច្បាស់ៗបែបនេះហើយ ក៏ដោយ។
សូមលោក សម រង្ស៊ីស្តាប់ឡើងវីញនូវសម្តីរបស់លោកនាយករដ្ធមន្ត្រីហ៊ុន សែន ទាក់ទងនឹងបញ្ហានេះ នាឱកាសចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីក្នុងខេត្តតាកែវ កាលពីថ្ងៃទី ៧ វិច្ឆិកា ឆ្នាំ ២០១៨ ដូចតទៅ។
ដោយសាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គម ខេត្តកំពង់ចាម