ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដែលជាអំណោយផល សម្រាប់ការវិនិយោគ ហើយមានរោងចក្រកាត់ដេរថ្មី ជិត៧០កន្លែង បានបើកដំណើរការ ក្នុងរយៈពេល ៩ខែ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 578
កម្ពុជាមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដែលជាអំណោយផល សម្រាប់ការវិនិយោគ ហើយមានរោងចក្រកាត់ដេរថ្មី ជិត៧០កន្លែង បានបើកដំណើរការ ក្នុងរយៈពេល ៩ខែកម្ពុជាមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដែលជាអំណោយផល សម្រាប់ការវិនិយោគ ហើយមានរោងចក្រកាត់ដេរថ្មី ជិត៧០កន្លែង បានបើកដំណើរការ ក្នុងរយៈពេល ៩ខែ

លោក អ៊ុ សុថា អ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើក ឡើងថា រោងចក្រកាត់ដេរថ្មីចំនួន ៦៩ ត្រូវបានបើកដំណើរការ ក្នុងរយៈ ពេល ៩ ខែដំបូងឆ្នាំនេះ ។ លោកបានបន្តថា ចំនួនរោងចក្រកំពុងរក្សា បានកំណើននោះមានន័យថា ប្រទេសរបស់យើងមានសក្ដានុពលល្អ សម្រាប់ក្រុមវិនិយោគិនដរាបណា យើងមានស្ថិរភាពនយោបាយល្អ ព្រមទាំងគោលនយោបាយទាក់ទាញ ការវិនិយោគផ្ទាល់ពីបរទេស ផងដែរ។

លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ស្របនឹង លោក អ៊ុ សុថា ដោយថ្លែងថា ការប្រែប្រួលរបស់ឧស្សាហកម្មនេះ នឹង មិនជាប់ពាក់ព័ន្ធជាមួយនឹងបញ្ហា EBA នោះទេ។ ជាមួយគ្នានេះដែរ EBA មិនមែនជាការបារម្ភសម្រាប់កំណើនរបស់ឧស្សាហកម្មនេះទេ ដោយសារ យើងនៅតែមានទីផ្សារក្នុងដៃ ហើយនៅតែរកបានប្រាក់ចំណេញក្រុម វិនិយោគិននៅតែបន្តជាមួយយើង។

សមាគមរោងចក្រកាត់ដេរ GMAC បានឱ្យដឹងថា ការផ្អាកបណ្ដោះ អាសន្ននៃ EBA ឬការដាក់ទណ្ឌកម្មដោយ ឯកតោភាគីរយៈពេលខ្លី ណាមួយ អាចធ្វើឱ្យប៉ះពាល់អវិជ្ជមានរយៈពេលវែងលើការរស់នៅរបស់ កម្មករយើង និងក្រុមគ្រួសាររបស់ពួកគេ។

របាយការណ៍បានឱ្យដឹងថា វិស័យកាត់ដេររកប្រាក់ចំណូលបាន ៥,៣២ ពាន់លានដុល្លារ នៅរយៈពេល ៨ ខែដំបូងឆ្នាំនេះកើនឡើង ១២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ EU គឺជាទីផ្សារនាំចេញឈាន មុខគេរបស់កម្ពុជា និងជាអតិថិជនធំជាងគេសម្រាប់ការផលិត សម្លៀក បំពាក់ និងស្បែកជើង។ វិស័យនេះបានផ្ដល់ការងារដល់កម្មករ ប្រហែល ៧០០ ០០០ នាក់ ឬប្រហែល ៧,៥ ភាគរយនៃកម្លាំងពលកម្មសរុប៕

 

អត្ថបទទាក់ទង