ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជាដាក់ផែនការពង្រីកគោលដៅអាកាសយានដ្ឋាន ដើម្បីត្រៀមខ្លួនបម្រើដល់កំណើនភ្ញៀវទេសចរចិន

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 418
    កម្ពុជាដាក់ផែនការពង្រីកគោលដៅអាកាសយានដ្ឋាន ដើម្បីត្រៀមខ្លួនបម្រើដល់កំណើនភ្ញៀវទេសចរចិនកម្ពុជាដាក់ផែនការពង្រីកគោលដៅអាកាសយានដ្ឋាន ដើម្បីត្រៀមខ្លួនបម្រើដល់កំណើនភ្ញៀវទេសចរចិន

    មន្ត្រីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ ស៊ីវិលកម្ពុជា ឱ្យដឹងថា៖រាជរដ្ឋាភិបាលកម្ពុជាកម្ពុជាដាក់ ផែនការរៀបចំកែលំអ អាកាសយានដ្ឋានចំនួន៣កន្លែង ដើម្បីត្រៀមខ្លួនបំរើដល់កំណើន ភ្ញៀវទេសចរចិន សម្រាប់ឆ្នាំខាងមុខ។

    លោក ស៊ិន ចាន់សេរីវុត្ថា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមានប្រសាសន៍ថា៖រាជរដ្ឋាភិបាលបានរៀបចំផែនការពង្រីកគោលដៅអាកាសយានដ្ឋានដូចជានៅភ្នំពេញនិងខេត្តព្រះសីហនុ ហើយបើភ្ញៀវចិនមានកំណើនខ្ពស់ថែមទៀតនោះ គឺគំរោងស្ថាបនាព្រលានយន្តនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នឹងចាប់ផ្ដើមសាងសង់ឡើងថែមទៀត។

    លោក បានឱ្យដឹងថា៖កម្ពុជាមានទិសដៅទទួលភ្ញៀវទេសចរចិន ឱ្យបាន២លាននាក់ នៅក្នុងឆ្នាំ២០២០ខាងមុខ ក៏ប៉ុន្តែប់យោងតាមសន្ទុះភ្ញៀវទេសចរចិន ដែលមកលេងកម្ពុជាពេលបច្ចុប្បន្ន គឺអាចកើនលើសពីចំនួននេះទៅទៀត។

    ក្រសួងទេសចរណ៍បានរៀបចំទាក់ទាញទេសចរចិន តាមរយៈការចេញសៀវភៅស និងការបង្កើត ផ្ទះសំណាក់ប្រភេទ Home stay តំបន់ទេសចរណ៍ធម្មជាតិ និងបាតសមុទ្រ។

    លោក ប៉ាក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ធ្លាប់មានប្រសាសន៍ កាលពីខែសីហាថា៖បច្ចុប្បន្ននេះទីផ្សារទេសចរណ៍ចិនមានកំណើនយ៉ាងខ្លាំងនៅលើពិភពលោក ។នៅឆ្នាំ២០២០អ្នកទេសចរចិននឹងចេញកំសាន្តក្រៅប្រទេសប្រមាណ២០០លាននាក់ឬច្រើនជាងនេះ ហើយអាចនឹងចំណាយប្រាក់ប្រមាណ៤២០ប៊ីលានដុល្លាអាមេរិក ។

    មន្ត្រីដដែលបន្តថា នៅឆ្នាំ២០៣០អ្នកទេសចរចិន នឹងចេញដើរកម្សាន្តនៅលើពិភពលោកប្រមាណ៣០០លាននាក់ទៅ៥០០លាននាក់ ហើយការចំណាយប្រាក់កើនដល់ប្រមាណ៨៥០ប៊ីលានដុល្លារអាមេរិក៕

    អត្ថបទទាក់ទង