ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន សែន​ ពិតជាបានធ្វើតាមការសន្យា! លោកធ្លាប់សន្យាចំពោះជនរួមជាតិថា «ខ្ញុំនឹងខិតខំអស់លទ្ធភាពដើម្បីសំរេចជោគជ័យក្នុងការស្វែងរកសន្តិភាពជូនជាតិនិងប្រជាជនយើងៗ»

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 483
លោក ហ៊ុន សែន​ ពិតជាបានធ្វើតាមការសន្យា! លោកធ្លាប់សន្យាចំពោះជនរួមជាតិថា «ខ្ញុំនឹងខិតខំអស់លទ្ធភាពដើម្បីសំរេចជោគជ័យក្នុងការស្វែងរកសន្តិភាពជូនជាតិនិងប្រជាជនយើងៗ»លោក ហ៊ុន សែន​ ពិតជាបានធ្វើតាមការសន្យា! លោកធ្លាប់សន្យាចំពោះជនរួមជាតិថា «ខ្ញុំនឹងខិតខំអស់លទ្ធភាពដើម្បីសំរេចជោគជ័យក្នុងការស្វែងរកសន្តិភាពជូនជាតិនិងប្រជាជនយើងៗ»

«ខ្ញុំសូមសន្យាចំពោះជនរួមជាតិថា ខ្ញុំនឹងខិតខំអស់លទ្ធភាពដើម្បីសំរេចជោគជ័យក្នុងការស្វែងរកសន្តិភាពជូនជាតិនិងប្រជាជនយើងៗ»

នេះគឺជាការប្តេជ្ញាចិត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុតចំពោះជាតិ និងប្រជាជនរបស់ លោក ហ៊ុន សែន ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្នុងបេសកកម្មផ្សះផ្សាបង្រួបបង្រួមជាតិឆ្នាំ១៩៨៧ ។

តើបុព្វហេតុនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលាឆ្នាំ១៩៩១ផ្តើមចេញពីណា ?
ក្នុងជំនួបជាមួយលោក Bill HAYDEN រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នាថ្ងៃទី៨ ខែមិនា ឆ្នាំ ១៩៨៥នៅទីក្រុមហូជីមុិញ លោក ហ៊ុន សែន បានលើកឡើងនូវការផ្តួចផ្តើមសន្តិភាពដោយលោកបានវិភាគសភាពការណ៍នៅអាសុីអាគ្នេយ៍និងសភាពការណ៍នៅកម្ពុជាបានច្បាស់ដើម្បីអោយលោក Hayden បានពាំនាំពាក្យទៅទូលថ្វាយសម្តេចព្រះនរោត្តមសីហនុព្រះប្រធានរដ្ឋាភិបាលចំរុះត្រីភាគី បើកផ្លូវអោយមានការចរចាផ្សះផ្សាបង្រួមបង្រួមជាតិ ។

លោកប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ហ៊ុន សែនបានទុកពេលអោយពីរឆ្នាំគឺឆ្នាំ១៩៨៥ដល់ឆ្នាំ១៩៨៧ មានន័យថា ប្រសិនបើរយ:ពីរឆ្នាំនេះសម្តេចព្រះនរោត្តមសីហនុមានព្រះទ័យចង់បានការផ្សះផ្សា នោះគឺជាការឆ្លើយតបវិជ្ជមានដើម្បីឈានទៅបញ្ចប់ជម្លោះរវាងខ្មែរនិងខ្មែរ ។ តែបើទុកពេលវេលាអោយហួសពីរឆ្នាំនេះ មានន័យថាអ្វីៗគឺវាហួសពេលហើយ ។

ផ្តើមចេញចេញពីទឹកព្រះទ័យនិងទឹកចិត្តចង់បានសន្តិភាពជូនជាតិដូចគ្នារវាងសម្តេចព្រះនរោត្តមសីហនុព្រះប្រធានត្រីភាគីនិងប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាហ៊ុនសែន នេះហើយទើបឈានដល់បើកផ្លូវអោយមានជំនួបកំពូលហ៊ុនសែន-សីហនុនាថ្ងៃទី២-៤ ឆ្នូ ឆ្នាំ១៩៨៧នៅហ្វ៊ែអង់តាដឺន័រប្រទេសបារាំងនិងបន្តមានជំនួបបន្តបន្ទាប់ឈានដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ដែលចូលរួមដឹងលឺដោយបរទេស ។

សូមជម្រាបជូនអោយបានជ្រាបថាមុនមានការផ្តួចផ្តើមគំនិតចរចាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលនោះគឺ នារដូវប្រាំងឆ្នាំ១៩៨៤ -១៩៨៥កម្លាំងត្រីភាគីបានដាក់ចេញនូវយុទ្ធសាស្ត្រសង្គ្រាមមួយដែលមានឈ្មោះថា សង្គ្រាមទន្ទ្រានដើម្បីផ្តួលរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាតាមផ្លូវយោធា តែផែនការនេះត្រូវទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរដោយកម្លាំងរដ្ឋាភិបាលវាយបកវិញ ។

ក្នុងយុទ្ធនាការរដូវប្រាំងឆ្នាំ១៩៨៤ -១៩៨៥នៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ កម្លាំងរដ្ឋាភិបាលបានកំទេច១៨ទីតាំងសំខាន់ៗរបស់ត្រីភាគី ។ ក្នុង១៨ទីតាំងមានទីតាំងមួយដែលសំខាន់ជាងគេគឺភ្នំមេឡៃដែលជាមូលដ្ឋានសំរាប់ការតាំងក្រសួង មន្ទីរ តំណាងអោយបក្សទាំងបីនៃរដ្ឋាភិបាលចំរុះត្រីភាគី …..។

នេះគ្រាន់តែជាការលើកមកបង្ហាញជូនដោយសង្ខេបជូនបងប្អូនបានជ្រាបអំពីបុព្វហេតុនៃ២៣តុលា១៩៩១ ប៉ុណ្ណោះ ដើម្បីកុំអោយអ្នក២៣តុលានិយមទាំងឡាយតម្កើងខ្លួនធ្វើឯងចេះជ្រុលជាងតួអង្គស្ថាបនិក២៣តុលាហួសហេតុពេក !

អត្ថបទទាក់ទង