ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនពលរដ្ឋខ្មែរ-អាមេរិកាំងរស់នៅក្នុងសហរដ្ឋអាមេរិក និងកាណាដា

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនពលរដ្ឋខ្មែរ-អាមេរិកាំងរស់នៅក្នុងសហរដ្ឋអាមេរិក និងកាណាដា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនពលរដ្ឋខ្មែរ-អាមេរិកាំងរស់នៅក្នុងសហរដ្ឋអាមេរិក និងកាណាដា

ក្នុងឱកាសស្នាក់នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងនៅអាមេរិក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនពលរដ្ឋខ្មែរ-អាមេរិកាំងរស់នៅក្នុងសហរដ្ឋអាមេរិក និងបងប្អូនខ្មែរមកពីប្រទេសកាណាដាប្រមាណចំនួន២ពាន់នាក់។ ក្នុងពិធីសំណេះសំណាលនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយចំពោះវត្តមានបងប្អូនពលរដ្ឋខ្មែរ អាមេរិក និងកាណាដាទាំងអស់ដែលបានអញ្ជើញចូលរួមនាពេលនេះ ហើយនេះគឺជាការគាំទ្រចំពោះដំណើរមកកាន់ទឹកដីសហរដ្ឋមេរិករបស់លោកនាពេលនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍សម្តែងនូវការអបអរសាទរ និងមោទនភាពចំពោះប្រទេសកម្ពុជាដែលទទួលបាននូវសុខសន្តិភាពពេញលេញ និងអរគុណដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលបានចូលរួមថែរក្សាសន្តិភាពតាមរយៈការបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា និងអរគុណដល់បងប្អូនប្រជាពលរដ្ឋនៅសហរដ្ឋអាមេរិក និងកាណាដាដែលតែងតែចូលរួមគាំទ្រចំពោះការដឹកនាំរបស់លោកកន្លងមក។ 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានមានប្រសាសន៍អំពីគោលនយោបាយថ្មីៗដែលលោកបានលើកឡើងជាពិសេសលោកបានអនុវត្តមុនគេគឺគោលនយោបាយគាំពារសង្គម ដែលថ្មីៗនេះបានចាប់ផ្ដើមអនុវត្តចំពោះស្ត្រីមានផ្ទៃពោះ គឺស្ត្រីកម្មការិនីមានផ្ទៃពោះពេលសម្រាលកូនត្រូវទទួលបានថវិកាពីរដ្ឋចំនួន ៤០ ម៉ឺនរៀលហើយក្នុងនោះក៏បានអនុវត្តចំពោះស្ត្រីដែលជាមន្ត្រីរាជការផងដែរ លើសពីនេះលោកក៏បានជំរុញឱ្យក្រសួងសុខាភិបាលធ្វើការតាមដានពិនិត្យមើលឱ្យបានដិតដល់ចំពោះការអនុវត្តគោលនយោបាយគាំពារសង្គមនេះធ្វើយ៉ាងណាឱ្យការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល៕

អត្ថបទទាក់ទង