ខ្មែរប៉ុស្ដិ៍ Close

    ឯកឧត្តម ឡាយ វណ្ណ: អភិបាលខេត្តតាកែវ ប្រើវិធាន​ការក្តៅ​ ដឹកនាំកម្លាំងចំរុះចុះរុះរើសង្វៀនជល់មាន់ខុសច្បាប់នៅស្រុកបាទី

    ដោយ៖ ព្រហ្ម សុវណ្ណ ​​ | ថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០១៧ ព័ត៌មានទូទៅ 1155
    ឯកឧត្តម ឡាយ វណ្ណ: អភិបាលខេត្តតាកែវ ប្រើវិធាន​ការក្តៅ​ ដឹកនាំកម្លាំងចំរុះចុះរុះរើសង្វៀនជល់មាន់ខុសច្បាប់នៅស្រុកបាទីឯកឧត្តម ឡាយ វណ្ណ: អភិបាលខេត្តតាកែវ ប្រើវិធាន​ការក្តៅ​ ដឹកនាំកម្លាំងចំរុះចុះរុះរើសង្វៀនជល់មាន់ខុសច្បាប់នៅស្រុកបាទី

    នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧នេះ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានដឹកនាំកងកម្លាំងចម្រុះ ដែលក្នុងនោះមាននគបាល អាវុធហត្ថ និងមន្រ្តីយោធាជាង១០០នាក់ ចុះរុះរើទីតាំងជល់មានខុសច្បាប់មួយ នៅក្នុងភូមិត្រពាំងលើក ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។

    ឯកឧត្តមបានបញ្ជាក់ថា សង្វៀនជល់មាន់ខុសច្បាប់ខាងលើនេះអាជ្ញាធរបានចុះមកអប់រំណែនាំ និងជូនដំណឹងឱ្យបិទចំនួន២ដងរួចទៅហើយ ប៉ុន្តែម្ចាស់អាជីវកម្ម មិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានទេ ព្រោះម្ចាស់សង្វៀនជល់មាន់ខាងលើនេះ អាងអំណាច និងបក្ខពួករបស់ខ្លួន ដែលធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាច្រើនមានក្តីកង្វល់ និងព្រួយបារម្ភជាខ្លាំង ដូច្នេះឯកឧត្តមក៏បានដឹកនាំកម្លាំងចុះមកដោយផ្ទាល់តែម្តង។

    ឯកឧត្តមអភិបាលខេត្ត បានអះអាងថា បន្ទាប់ពីរុះរើ រដ្ឋបាលខេត្ត នឹងដាក់ពាក្យបណ្ដឹងម្ចាស់ដីដែលជួលទីតាំងឲ្យបើកល្បែងស៊ីសងខុសច្បាប់ ដោយប្ដឹងរឹបអូសដីមកជាសម្បត្តិរដ្ឋតែម្តង។

    អត្ថបទទាក់ទង