សម្ដេចក្រឡហោម ស ខេង អញ្ជើញប្រកាសចូលកាន់តំណែងមន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងបំពាក់ឋានន្ដរស័ក្ដិ ជូននាយនគរបាលជាតិ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អគ្គនាយក អគ្គាធិការ និងបំពាក់ឋានន្ដរស័ក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ ជូននាយនគរបាលជាតិជាន់ខ្ពស់ ក្រសួងមហាផ្ទៃ។
ពិធីនេះរៀបចំឡើង នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ ក្រសួងមហាផ្ទៃយ៉ាងច្រើនកុះករ ៕
ប្រភព៖ cambodiapolice.com