ខ្មែរប៉ុស្ដិ៍ Close

តោះៗទៅដើរលេងនៅភូមិភាគឦសានទាំងអស់គ្នាស្អាតណាស់

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃចន្ទ ទី៣ ខែកញ្ញា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ វប្បធម៌ & ប្រវត្តិសាស្រ្ដ 27

ខ្ញុំសូមណែនាំលោកអ្នកទៅកាន់តំបន់ភូមិភាគឦសាននេះជាតំបន់ទេសចរណ៍ខ្លះៗ ខេត្តមណ្ឌលគីរី ខេត្តរតនគីរី និងខេត្តក្រចេះ តាមរយៈវីដេអូខាងក្រោមបានឱ្យបងប្អូនឃើញទេសភាពដ៏ស្រស់ត្រកាលរបស់រមណីដ្ឋានជាច្រើនកន្លែងនៅប្រទេសកម្ពុជាយើង ដែលមានភាពទាក់ទាញឱ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចង់ទៅទស្សនាកំសាន្តនៅថ្ងៃឈប់សម្រាក ឬពេលសម្រាកពីការងារផ្សេងៗ ក្រៅពីនេះផងដែរនៅក្នុងវីដេអូខាងក្រោមក៏បានបង្ហាញពីកន្លែងទេសចរណ៍មួយចំនួនដែលមានមនុស្សភាគតិចណាស់ដែលបានដឹង និងបានទៅលេង។ មានលោកតា លោកយាយ បងប្អូន ពុកម៉ែ មាមីងច្រើនដែលមិនទាន់បានស្គាល់រមណីដ្ឋានស្អាតៗជាច្រើនកន្លែងនៅភូមិភាគឦសានយើង។ អ្នកខ្លះមិនបានទៅលេងក៏ដោយសារកង្វះថវិការ កង្វះពេលវេលា មានធុរៈរវល់ផ្សេងៗជាច្រើន ដូចនេះហើយទើបមានបងប្អូន អ្នកស្នេហាវិស័យទេសចរណ៍មួយចំនួនគាត់ទៅលេង គាត់បានបង្កើតវីដេអូស្អាតៗ ទាក់ទាញដើម្បីបង្ហាញប្រជាពលរដ្ឋយើងនៅក្នុងប្រទេស និងពិភពលោកឱ្យបានស្គាល់ច្រើនអំពីរមណីដ្ឋានធម្មជាតិរបស់កម្ពុជា។

ខេត្ត​នៅ​តាម​តំបន់​ភូមិភាគ​ឦសាន​បាន​និង​កំពុង​ត្រៀមខ្លួន​ទទួលភ្ញៀវ​ទេសចរ​ច្រើន​ជាង​ឆ្នាំ​មុន ក្នុង​អំឡុង​ពិធី​ប្រពៃណី​ជាតិខ្មែរ​នៅ​ចុង​ស​ប្តា​ហ៍​នេះ ។ដោយសារតែតំបន់​ភូមិភាគ​ឦសានសំបូរទៅដោយកន្លែងសម្រាកលំហែកាយ ជាមួយនឹងធម្មជាតិព្រៃឈើស្រស់បំព្រងដែលធ្វើអោយភ្ញៀវទេសចរណ៏ទំាងក្នុងនិងក្រៅប្រទេសចង់គយគន់ បន្ទាប់ពីធ្វើការដ៏ស្មុគស្មាញ។

ប្រពន្ធ័ទូរគនាគមន៏ប្រទេសកម្ពុជាលែងជាបព្ហាាសម្រាប់ភ្ញៀវទេសចរណ៏ទៀតហើយ ដោយសារតែផ្លូវទំាងអស់ត្រូវបានស្ថាបនាបានយ៉ាងស្អាតងាយស្រួលធ្វើដំណើរទៅតំបន់ទំាងអស់នោះ។

ទឹកជ្រោះប៊ូស្រា​មានចំងាយ៤៣គីឡូម៉ែត្រពីទីរួមខេត្តមណ្ឌលគិរី តាមបណ្តោយផ្លូវទៅស្រុកពេជ្រចិន្តា។ ទឹកជ្រោះប៊ូស្រាជាតំបន់កំសាន្តល្អជាងគេ​ក្នុងខេត្តមណ្ឌលគិរី។ ទឹកជ្រោះនេះ​ចែក​ចេញ​​ជា​បីដំណាក់៖

ដំណាក់ទី១: ហូរធ្លាក់ក្នុងកំពស់ ៨ ទៅ ១២ម៉ែត្រ ដែលមានមុខកាត់ទទឹង ១៥ម៉ែត្រ នៅរដូវវស្សា និង កំពស់ពី១០ ទៅ ១៥ម៉ែត្រ នៅរដូវប្រាំង។
ដំណាក់ទី២: ហូរធ្លាក់ពីកំពស់ ១៥ ទៅ ២០ម៉ែត្រ និង មុខកាត់ទទឹង ២០ម៉ែត្រនៅរដូវវស្សា និង កំពស់ពី១៨ ទៅ ២៥ម៉ែត្រ ដែលមានមុខកាត់១៣ម៉ែត្រ នៅរដូវប្រាំង។ ទឹកធ្លាក់ទី២នេះ មានចំងាយ​១៥០ម៉ែត្រពីទឹកធ្លាក់ទី១។
ដំណាក់ទី៣: ហូរធ្លាក់ដោយល្បឿនលឿនខ្លាំងជាងល្បាក់ទី២។ ល្បាក់នេះ យើងមិនអាចទៅដល់បានទេ ពីព្រោះជាតំបន់ព្រៃក្រាស់ ខ្វះមធ្យោបាយធ្វើដំណើរ និង តំបន់គ្រោះថ្នាក់នៃពពួកសត្វព្រៃ។
តំបន់រមណីដ្ឋាននេះ អាចទៅកំសាន្តនៅរដូវប្រាំង ព្រោះវាបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ។

បឹងយក្សលោមនៅរតនគីរី
ជាបឹងមួយដែលមានអាយុច្រើនជាងគេក្នុងចំនោមបឹងនានានៅកម្ពុជា​​ មានជំរៅដល់ទៅ៧២ម៉ែត្រ។​ចំនែកទឹកវិញណាត្រជាក់ណាស់ហើយថ្លាល្អទៀត​គួរអោយចង់មុជ​តែណា!គួរអោយស្តាយ​ញ៉ុមបានបានចុះមុជទេ ហេ!ហេព្រោះអត់ហែលទឹកអត់ហានមុជ។

រមណីយដ្ឋានកាំពី ស្ថិតនៅភាគខាងជើងតាមផ្លូវជាតិលេខ ៧ ប្រហែល ១៥គ.ម ពីក្រុងក្រចេះ។ ទៅដល់ស្ពានព្រែកកាំពី គេនឹងឃើញទិដ្ឋាភាពមួយដ៏ចម្លែកនេះ គឺផ្ទៃទឹកទន្លេមេគង្គទាំងមួលត្រូវពុះជ្រៀកជាចំណែកតូចៗ ដោយពំនូតកោះរាប់ម៉ឺន ដែលមានរុក្ខជាតិទឹកដុះឡើងខៀវស្រងាត់។ កាំពីជារមណីយដ្ឋានធម្មជាតិមួយដ៏អស្ចារ្យរបស់ខេត្តក្រចេះ ហើយក៏ជាកន្លែងជម្រកសត្វផ្សោត ដែលជាទីពេញនិយមរបស់ភ្ញៀវទេសចរផងដែរ។ ចាប់ពីខែមករា ដល់ ខែឧសភា រមណីយដ្ឋានកាំពីតែងតែមានភ្ញៀវជាតិ និង អន្តរជាតិទៅងូតទឹកលេងឥតដាច់ពិសេសរដូវចូលឆ្នាំខ្មែរ។