នគរបាលខេត្តតាកែវចុះធ្វើរបាំងការពារទឹករលក កុំឲ្យបុកបណ្តាលឲ្យបាក់ខូចផ្លូវថ្នល់
ខេត្តតាកែវ ៖ នាព្រឹកថ្ងៃពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ដោយអនុវត្តន៍តាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដល់លោកអធិការគរបាលស្រុក ជាប់ព្រំដែនទាំងអស់ឲ្យយកចិត្តទុកដាក់កំរិតខ្ពស់ ចំពោះស្រុកដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ និងត្រៀមសម្ភារៈដើម្បីបម្រើសេវាជួយសង្គ្រោះប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានទាន់វេលាផងដែរ ៕
ដោយសារទឹកមានសន្ទុះឡើងខ្លាំងគួរអោយកត់សំគាល់ បានធ្វើអោយនៅតំបន់ទំនាបនៅតាមខេត្តក្រុងមួយចំនួនធំមានការលិចដោយសារទឹកជំនាន់។ ទឹកជំនាន់នៅឆ្នាំ២០១៨ នេះសង្កេតឃើញថាកើនឡើងជាងឆ្នាំមុនៗធ្វេដង ទើបអាជ្ញាធរអំពាវនាវអោយប្រជាពលរដ្ឋនៅតាមតំបន់ទំនាបមានការប្រុងប្រយ័ត្នខ្ពស់បំផុតត្រៀមខ្លួន ដើម្បីជៀសវាសគ្រោះទឹកជំនន់នេះអោយបានគ្រប់ៗគ្នា។
ប្រភព៖ Cambodiapolice