កុំរំលង! ក្រុមខ្លាំងហូឡង់ភាគរយច្រើនគ្មានកន្លែងទៅរុស្សី
ក្រុមលេខពីរនិងបី ពូល A វគ្គជម្រុះតំបន់អឺរ៉ុប ស៊ុយអែតនិងហូឡង់ ត្រូវខាំធ្មេញដាក់គ្នាយប់នេះវេលាម៉ោង១:៤៥ ដើម្បីកំណត់ថា នរណានឹងបានកន្លែងមួយទៅ World Cup ២០១៨។
គិតត្រឹមប្រកួតទី៩នេះ ស៊ុយអែតដាច់ហូឡង់៣ពិន្ទុត្រឹម ហើយថែមទាំងមានគ្រាប់ចំណេញច្រើនថែមទៀត ក្រោយស៊ីលុចហ្សំបួរចុងក្រោយ ៨-០។ វិធីដែលអាចបើផ្លូវឲ្យហូឡង់មានកៅអីមួយដើម្បីលេខ២ លេង Play-Off ពួកគេត្រូវទាត់បញ្ចូលទី ស៊ុយអែតឲ្យបានចាប់ពី៧គ្រាប់ឡើង តែបើត្រឹមស៊ីតិចគ្រាប់មានន័យថា ចាញ់គ្រាប់បាល់ចំណេញរបស់ ស៊ុយអែតហើយ។
ក្នុងពូលនេះដូចគ្នា បារាំងក៏មិនទាន់ធានាតំណែងលេខ១របស់ខ្លួនដែរ ព្រោះលើសក្រុមលេខ២ ស៊ុយអែតតែ១ពិន្ទុប៉ុណ្ណោះ ហើយយប់នេះពួកគេត្រូវលេងទល់នឹង បេឡារូស។ ក្នុងកាលៈទេសៈនេះ បើបារាំងភ្លាត់ចាញ់ ហើយស៊ុយអែតឈ្នះ នោះ ស៊ុយអែតនឹងឡើងលេខ១វិញ។
វាសនារបស់ក្រុមពណ៌ទឹកក្រូចហូឡង់ពិតជាត្រដាបត្រដួសមែនទែន ព្រោះក្នុងព្រឹត្តិការណ៍ Euro ២០១៦កន្លងទៅ ពួកគេបានធ្លាក់ចេញពីតាំងពីវគ្គជម្រុះ ហើយ World Cup ឆ្នាំនេះក៏អាចនឹងជួបសំណាងអាក្រក់ដូចឆ្នាំមុនដែរ៕