ខ្មែរប៉ុស្ដិ៍ Close

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាចេញសេចក្តីថ្លែងការណ៍ ជំរុញនិងគាំទ្រវិធានការសមត្ថកិច្ចក្នុងការស្រាវជ្រាវ និងនាំខ្លួនជនទុច្ចរិទ្ធ ដែលចូលវាយប្រហារ ​Facebook របស់ Fresh News

ដោយ៖ ព្រហ្ម សុវណ្ណ ​​ | ថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 940
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាចេញសេចក្តីថ្លែងការណ៍ ជំរុញនិងគាំទ្រវិធានការសមត្ថកិច្ចក្នុងការស្រាវជ្រាវ និងនាំខ្លួនជនទុច្ចរិទ្ធ ដែលចូលវាយប្រហារ ​Facebook របស់ Fresh Newsសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាចេញសេចក្តីថ្លែងការណ៍ ជំរុញនិងគាំទ្រវិធានការសមត្ថកិច្ចក្នុងការស្រាវជ្រាវ និងនាំខ្លួនជនទុច្ចរិទ្ធ ដែលចូលវាយប្រហារ ​Facebook របស់ Fresh News

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយជំរុញនិងគាំទ្រវិធានការ សមត្ថកិច្ចក្នុងការស្រាវជ្រាវ និងនាំខ្លួនជនទុច្ចរិទ្ធ ដែលចូលវាយប្រហារ ​Facebook របស់បណ្តាញព័ត៌មាន Fresh News ដើម្បីប្រឌិតព័ត៌មានក្លែងក្លាយបង្កអសន្តិសុខប្រទេសកម្ពុជា។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានលើកឡើងថា Facebook របស់អង្គភាពព័ត៌មាន Fresh News ដែលមានអ្នកមើលជាង២លាននាក់ត្រូវបានក្រុមជនងងិត Hacker ចូលលួច ហើយបានប្រឌិតព័ត៌មានប្រមាថដ៏អសីលធម៌ថា «សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេធ្វើឃាតនៅម៉ោង៥:០០ព្រឹក និងមានការប៉ះទង្គិចប្រដាប់អាវុធផ្ទៃក្នុងកងអង្គរក្ស សម្តេច»។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចាត់ទុកថា អំពើទុច្ចរិតរបស់ក្រុមជនងងិត Hacker មកលើអង្គភាពព័ត៌មាន Fresh News គឺមិនត្រឹមតែជាសកម្មភាពបំផ្លាញ អង្គភាពសារព័ត៌មានផ្លូវការដ៏មានឥទ្ធិពលមួយនេះប៉ុណ្ណោះទេ ក៏ប៉ុន្តែ សកម្មភាពនេះបានបញ្ជាក់ច្បាស់ថា ក្រុមជនងងិតនៅតែបន្តចិញ្ចឹមចិត្តក្នុងគោលដៅដ៏អសីលធម៌បំផុតប្រមាថអាយុជីវិតថ្នាក់ដឹកនាំជាតិនៃកម្ពុជា និងជាសកម្មភាពបម្រើឲ្យគោលដៅនយោបាយទុច្ចរិត បង្កភាពចលាចលសង្គមដ៏គ្រោះថ្នាក់ ដើម្បីឈានទៅបំផ្លាញសន្តិសុខ និងស្ថិរភាពនៃប្រទេសកម្ពុជា តាមគ្រប់មធ្យោបាយ។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា យល់ឃើញថា សកម្មភាពរបស់ក្រុមជនងងិត Hacker ជាបន្តបន្ទាប់និងចំពោះ  អង្គភាពព័ត៌មាន Fresh News នាពេលនេះគឺបានរំលឹកស្មារតីយើងទាំងអស់គ្នាឲ្យឃើញពីភាពគ្រោះថ្នាក់នៃ «ព័ត៌មានប្រឌិត ព័ត៌មានបំភ្លៃ ព័ត៌មានបំប៉ោង និងព័ត៌មានអសីលធម៌ខ្វះការទទួលខុសត្រូវទាំងឡាយ (Fake News) ដែលកំពុងបញ្ចេញតាមមធ្យោបាយបណ្តាញសង្គម (Social Media)។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានគាំទ្រវិធានការរបស់សមត្ថកិច្ចក្នុងការស្រាវជ្រាវនិងនាំខ្លួនជនងងិត Hacker អ្នកពាក់ព័ន្ធ និងមេក្លោងចំពោះអំពើខាងលើមកផ្តន្ទារទោសតាមផ្លូវច្បាប់។ ជាមួយគ្នានេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏សូមអំពាវនាវដល់សមត្ថកិច្ចអជ្ញាធរនិងក្រសួងពាក់ព័ន្ធ មេត្តាពង្រឹងយន្តការបច្ចេកទេសនិងយន្តការច្បាប់ ដើម្បីគ្រប់គ្រងសុវត្ថិភាពបណ្តាញអ៊ីនធឺណេត ដើម្បីបំបាត់ចោលនូវព័ត៌មានប្រឌិត ព័ត៌មានក្លែងក្លាយ និងព័ត៌មានបំពុលឲ្យទាន់ពេលវេលា៕

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាចេញសេចក្តីថ្លែងការណ៍ ជំរុញនិងគាំទ្រវិធានការសមត្ថកិច្ចក្នុងការស្រាវជ្រាវ និងនាំខ្លួនជនទុច្ចរិទ្ធ ដែលចូលវាយប្រហារ ​Facebook របស់ Fresh News
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាចេញសេចក្តីថ្លែងការណ៍ ជំរុញនិងគាំទ្រវិធានការសមត្ថកិច្ចក្នុងការស្រាវជ្រាវ និងនាំខ្លួនជនទុច្ចរិទ្ធ ដែលចូលវាយប្រហារ ​Facebook របស់ Fresh News