ខ្មែរប៉ុស្ដិ៍ Close

ចូលរួមរំលែកទុក្ខ! បុរសដែលកើតមហារីកដៃ សុំបន្ទប់ទឹកគេស្នាក់នៅ បានទទួលមរណភាពចោលប្រពន្ធកូនហើយ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 23
ចូលរួមរំលែកទុក្ខ! បុរសដែលកើតមហារីកដៃ សុំបន្ទប់ទឹកគេស្នាក់នៅ បានទទួលមរណភាពចោលប្រពន្ធកូនហើយ ចូលរួមរំលែកទុក្ខ! បុរសដែលកើតមហារីកដៃ សុំបន្ទប់ទឹកគេស្នាក់នៅ បានទទួលមរណភាពចោលប្រពន្ធកូនហើយ

យោងតាមការបង្ហោះរបស់ព្រះតេជគុណ កក្កដា សោភ័ណ បានឲ្យដឹងថាបុរសមានឈ្មោះ ធឹម សិរីរិទ្ធិ អាយុ២២ឆ្នាំ ដែលកើតមហារីកដៃ សុំបន្ទប់ទឹកគេស្នាក់នៅនោះ បានទទួលមរណភាពហើយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ។ ដោយព្រះតេជគុណ កក្កដា សោភ័ណ បានបង្ហោះសារថា៖ “សូមមេត្តាជួយ Share ម្នាក់មួយផងបានទេបងប្អូន ដើម្បីបានជាព័ត៌មានសម្រាប់បងប្អូនខ្មែរយើងទាំងអស់គ្នាផងពេលនេះបងប្រុសដែលកើតមានជំងឺមហារីកដៃពេលនេះគាត់បានស្លាប់ទៅចោលពួកយើងទាំងអស់គ្នាហើយ។ យ៉ាងណាមិញ អាត្មាភាពក៏សូមចូលរួមរំលែកទុក្ខ និង សោកស្តាយយ៉ាងខ្លាំង ពីការបាត់បង់មួយនេះ សូមឲ្យវិញ្ញាណក្ខន្ធបងប្រុសទៅកាន់សុគតិភពចុះ”។

គួរបញ្ជាក់ផងដែរថាបុរសកម្សត់រូបនេះ មានប្រពន្ធនិងកូនតូច ព្រមទាំងមានម្តាយនៅមើលថែរក្សា ស្នាក់នៅឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម បានកើតជម្ងឺមហារីកដៃឆ្វេង។ យោងតាមការសម្ភាសន៍កាលពីពេលប៉ុន្មានខែមុន ម្តាយរបស់បុរសកម្សត់នេះបានឲ្យដឹងថា៖ “ក្រោយពេលកូនប្រុសរបស់ខ្លួនបានរៀបអាពាហ៍ពិពាហ៍ ដោយមិនទាន់នឹងរកស៊ីចិញ្ចឹមជីវិតរកបានអ្វីផង ស្រាប់តែធ្លាក់ខ្លួនមានជម្ងឺកាចសាហាវបែបនេះ”។ សព្វថ្ងៃនេះបានរស់នៅក្នុងបន្ទប់តូចមួយ ហើយខ្លួនក៏មានប្រពន្ធនិងកូនតូច រស់នៅទាំងខ្វះខាត៕