ខ្មែរប៉ុស្ដិ៍ Close

ថ្មីទៀតហើយ!!! ល្អមើលណាស់អភិនីហារស្នេហ៍៧ថ្ងៃ/7 Days(មានវីដេអូខាងក្រោម)

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែសីហា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 97

ចេញថ្មីទៀតហើយរឿងថៃល្អមើលណាស់ទាំងមនោសចេតនា ទាំងបទពិសោធន៍ស្នេហា លាយលំជាមួយនឹងការអប់រំផ្លូវអារម្មណ៍នៅពេលអ្នកដែលកំពុងមានគូ និងមិនទាន់មានគូ អោយចេះយោគយល់អធ្យាស្រ័យ និងរស់នៅជាមួយគ្នារហូតដល់ថ្ងៃស្លាប់។

បងប្អូនទាំងអស់គ្នាប្រហែលជាចាំហើយមែនទេ តួឯកស្រីធ្លាប់សំដែងនៅក្នុងរឿងអ្វី? ដែលរឿងនោះបានចាក់ផ្សាយនៅតាមរោងកុនជាច្រើននៅប្រទេសកម្ពុជា ធ្វើអោយសិស្សនិស្សិត បុគ្គលិកធ្វើការដែលពាក់ព័ន្ធជំនេញ អាយធីIT បានធ្វើអោយពួកគេយំតូចចិត្តនឹងខ្លួនឯងយ៉ាងក្រៃលែងនៅពេលដែលពួកគេបានមើលរឿងនោះ។ រឿងនោះគឺ មានឈ្មោះថា One Day ដែលតួឯកស្រីឈ្មោះ Nittha Jirayungyurn ។ ឥលូវនេះនាងបានមកក្លាយជាតួឯកក្នុងរឿង  Seven Days វិញម្តង។

ចង់ដឹងរឿងនោះល្អមើលប៉ុនណានោះតោះចាំមើលទាំងអស់គ្នានៅរោងកុន លេចេន(Legend) ។

ស្នេហាអភិនីហារទៀតហើយ! មានអារម្មណ៍យ៉ាងម៉េច បើសង្សារដែលខ្លួនស្រឡាញ់ បានបាត់ខ្លួន តែលេចចេញបុរស៧នាក់ខុសគ្នាក្នុងរយៈពេល៧ថ្ងៃ។ រឿង អភិនីហារស្នេហ៍៧ថ្ងៃ នឹងចាក់បញ្ចាំងនៅរោងភាពយន្ត លេជេន ពីថ្ងៃទី ១៧ សីហា នេះតទៅ។