ខ្មែរប៉ុស្ដិ៍ Close

    អ្នកនាំពាក្យបក្សកាន់អំណាចបញ្ជាក់ពីលទ្ធភាព ក្នុងការបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅភ្នំពេញ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ទស្សនៈ - នយោបាយ 804
    អ្នកនាំពាក្យបក្សកាន់អំណាចបញ្ជាក់ពីលទ្ធភាព ក្នុងការបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅភ្នំពេញអ្នកនាំពាក្យបក្សកាន់អំណាចបញ្ជាក់ពីលទ្ធភាព ក្នុងការបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅភ្នំពេញ

    អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ បានលើកឡើងថា តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ជនណាប្ញអង្គការណា ដែលប្រព្រឹត្តអំពេីសន្ទិដ្ឋិភាព ឃុបឃិតជាមួយបរទេស បង្កេីតអំពេីប្រទូសរាយដល់ប្រទេសជាតិ ត្រូវប្រឈមនឹងបទល្មេីសក្បត់ជាតិ ដែលត្រូវជាប់ទោសពី ១៥ ឆ្នាំទៅ ៣០ ឆ្នាំ ។

    លោក សុខ ឥសាន បានបន្តទៀតថា ដូច្នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលលោក កឹម សុខា បានបង្កេីតឡេីង តាមការបញ្ជាររបស់បរទេស គឺជាអង្គការធ្វេីតាមបរទេស ដែលចាំបាច់ត្រូវបិទមិនឲ្យធ្វេីសកម្មភាពតទៅទៀតទេ ។ បេីបង្កេីតឡេីងដោយបរទេស ចៀសមិនរួចពីធ្វេីការបម្រេីបរទេសនោះទេ ។

    លោក សុខ ឥសាន បានសង្កត់ធ្ងន់ថា ភ័ស្តុតាងមានជាក់ស្តែង តាមរយៈសម្តីរបស់ លោក កឹម សុខា និយាយតាមប្រព័ន្ធផ្សព្វផ្សយ CBN ច្បាស់ មិនអាចប្រកែកបានឡេីយ ។ ហេតុដូច្នេះ ការបិទមជ្ឈមណ្ឌលនេះ គឺជាការចាំបាច់ មិនអាចទុកឲ្យអង្គការនេះនៅធ្វេីប្រតិបត្តិការបម្រេីផលប្រយោជន៍បរទេសនោះទេ ។

    អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបន្ថែមទៀតថា ដូច្នេះការបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សមានលទ្ធភាពខាងផ្លូវច្បាប់គ្រប់គ្រាន់ នៅក្នុងដែនឯករាជ្យ និង អធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា ៕

    អត្ថបទទាក់ទង