ខ្មែរប៉ុស្ដិ៍ Close

តុលាការចេញដីកាបង្គាប់ឲ្យលោក សម រង្ស៊ី ចូលខ្លួនបំភ្លឺពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិកាត់ទឹកដី នៅព្រឹកថ្ងៃទី១៣ សីហា

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 47
តុលាការចេញដីកាបង្គាប់ឲ្យលោក សម រង្ស៊ី ចូលខ្លួនបំភ្លឺពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិកាត់ទឹកដី នៅព្រឹកថ្ងៃទី១៣ សីហា តុលាការចេញដីកាបង្គាប់ឲ្យលោក សម រង្ស៊ី ចូលខ្លួនបំភ្លឺពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិកាត់ទឹកដី នៅព្រឹកថ្ងៃទី១៣ សីហា

(ភ្នំពេញ)៖ លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាធានីភ្នំពេញ នាពេលថ្មីៗនេះបានចេញដីកាមួយទៀតបង្គាប់ឱ្យ លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ចូលខ្លួនឆ្លើយបំភ្លឺនៅសាលាដំបូងភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ខាងមុខនេះ ពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិ ដែលប៉ុនប៉ងកាត់ទឹកដីកម្ពុជាឱ្យទៅជនជាតិដទៃ។

ដីកាបង្គាប់ឱ្យចូលខ្លួន បានឱ្យដឹងថា ការចូលបំភ្លឺខាងមុខនេះ គឺដើម្បីឆ្លើយតបនឹងការចោទប្រកាន់ពីបទ «ប៉ុនប៉ងប្រគល់ឱ្យរដ្ឋបរទេសនូវដែនដីជាតិមួយផ្នែក» ប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ និងទីកន្លែងផ្សេងៗទៀត កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៧ និងមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានសកម្មជនរបស់ខ្លួនទម្លាយ អំពីអំពើក្បត់ជាតិដោយភ្ជាប់វីដេអូរបស់លោកចុះកិច្ចព្រមព្រៀង ជាសម្ងាត់ជាមួយមេដឹកនាំជនជាតវៀតណាមម៉ុងតាញ៉ា កាលពីឆ្នាំ២០១៣ ដើម្បីប្រគល់ឱ្យជនជាតិភាគតិចវៀតណាមទាំងនោះ គ្រប់គ្រងខេត្តចំនួន៤ ដោយស្វ័យប្រវត្តិបើសិនជាគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត នៅឆ្នាំ២០១៣។

ខេត្តកម្ពុជាចំនួន៤ ដែលលោកសម រង្ស៊ី ប៉ុនប៉ងកាត់ទៅឱ្យជនជាតិភាគតិចវៀតណាមនេះ រួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ជាដើម។

ពាក់ព័ន្ធករណីនេះតំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ហើយអះអាងបន្តអំពីនីតិវិធី បន្ទាប់ពីទណ្ឌិតរូបនេះ មិនចូលខ្លួនផងដែរ៕