ផ្អើលអ្នកគាំទ្រភ្លូកទឹកភ្លូកដីនៅកោះពេជ្រ! PSG បង្កើតប្រវត្តិសាស្ត្រលើកពានលំដាប់ពិភពលោក ក្រោយយកឈ្នះកាំភ្លើងធំ Arsenal កាលពីយប់មិញដ៏ស្វិតស្វាញ
ផ្អើលអ្នកគាំទ្រភ្លូកទឹកភ្លូកដីនៅកោះពេជ្រ! PSG បង្កើតប្រវត្តិសាស្ត្រលើកពានលំដាប់ពិភពលោក ក្រោយយកឈ្នះកាំភ្លើងធំ Arsenal កាលពីយប់មិញដ៏ស្វិតស្វាញ
ភ្នំពេញ, កោះពេជ្រ — ពិតជាកក្រើក និងរំភើបញាប់ញ័រពេញទីក្រុងកោះពេជ្រ ក្នុងរាត្រីបាល់ទាត់អឺរ៉ុបដ៏អស្ចារ្យកាលពីយប់មិញនេះ (ថ្ងៃទី ៣០ ឧសភា)! ហ្វេនៗ និងអ្នកស្នេហាវិស័យកីឡាបាល់ទាត់រាប់ពាន់នាក់ បានមកជួបជុំគ្នាយ៉ាងភ្លូកទឹកភ្លូកដី នៅមុខមហោស្រពកោះពេជ្រ ដើម្បីទស្សនាការចាក់បញ្ចាំងការប្រកួតវគ្គផ្ដាច់ព្រ័ត្រលើអេក្រង់យក្ស ដែលរៀបចំឡើងដោយស្រាបៀរ GANZBERG រសជាតិលំដាប់ពិភពលោក ដែលទើបតែឈ្នះមេដៃមាស MONDE SELECTION 2026។
ការប្រកួតដ៏ក្តៅគគុកលើវាលស្មៅកក្រើកពិភពលោក រវាងក្រុមយក្សធំៗទាំងពីរមកពីអង់គ្លេស និងបារាំង បានធ្វើឲ្យអ្នកគាំទ្រស្រែកហ៊ោរកញ្ជ្រៀវពេញបរិវេណកោះពេជ្រ ទទួលបានបទពិសោធន៍រំភើបញាប់ញ័រដូចកំពុងទស្សនានៅក្នុងកីឡដ្ឋានពិតៗ ក្រេបបណ្ដើរ ទស្សនាបណ្ដើរយ៉ាងជក់ចិត្ត។
អ្វីដែលជាការកត់សម្គាល់ និងជាប្រវត្តិសាស្ត្រថ្មីបំផុតរបស់ ក្រុម Paris Saint-Germain (PSG) ដែលបានឈ្នះ UCL ពីរឆ្នាំជាប់គ្នា ក្រោយពីបានយកឈ្នះ ក្រុមកាំភ្លើងធំ Arsenal ។
GANZBERG A Reel German Premium Beer




