ខ្មែរប៉ុស្ដិ៍ Close

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ផ្ដាំជនភៀសសឹកកម្ពុជាថា «ប្រជាជនកម្ពុជា មិននៅតែម្នាក់ឯងនោះទេ»

ដោយ៖Sreyleak | ថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ព័ត៌មានទូទៅ 162
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ផ្ដាំជនភៀសសឹកកម្ពុជាថា «ប្រជាជនកម្ពុជា មិននៅតែម្នាក់ឯងនោះទេ» ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ផ្ដាំជនភៀសសឹកកម្ពុជាថា «ប្រជាជនកម្ពុជា មិននៅតែម្នាក់ឯងនោះទេ»

នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ឯកឧត្តម ឌ្រីសម៉ាន់ អ៉ីហ្គោរ៍ (DRIESMANS Igor) មានប្រសាសន៍ថា សារសំខាន់ក្រៅអំពីជំនួយដែលយើងពាំនាំមកជាមួយនៅក្នុងថ្ងៃនេះគឺចង់បង្ហាញទៅបងប្អូនគ្រួសារភៀសខ្លួនក៏ដូចជាជនជាតិកម្ពុជាថា ពួកគាត់មិននៅតែឯងទេ សហភាពអឺរ៉ុបនឹងនៅទីនេះជាមួយពួកគាត់ ជួយពួកគាត់សម្រាប់ពេលនេះ និងរយៈពេលប៉ុន្មានខែតទៅមុខទៀត។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ឯកឧត្តម ឌ្រីសម៉ាន់ អ៉ីហ្គោរ៍ បានបន្ថែមទៀតថា យើងធ្វើការផ្ទាល់ជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ នៅក្នុងនោះគឺសហភាពអឺរ៉ុបបានធ្វើការជាមួយក្រសួងអប់រំក្នុងការធ្វើកំណែទម្រង់វិស័យអប់រំនៅកម្ពុជាក៏ដូចជាការសាងសង់សាលារៀននៅតាមបណ្តាខេត្តផងដែរ មួយទៀតគឺអង្គការ UNICEF ផ្ទាល់តែម្តងជាអង្គការដែលមានជំនាញនិងមានការទទួលស្គាល់នៅទូទាំងពិភពលោកតែម្តងនៅក្នុងការផ្តល់ជំនួយមនុស្សធម៌ ដូច្នេះហើយយើងគិតថា ការដែលយើងផ្តល់ជំនួយគឺជារឿងដែលត្រឹមត្រូវបំផុត ពោលគឺពាក់កណ្តាលឆ្នាំ២០២៥ សហភាពអឺរ៉ុបបានប្រឹងប្រែងជាដុំកំភួនក្នុងការសម្របសម្រួលភាគីជម្លោះទាំងពីរពោលគឺកម្ពុជា-ថៃ ក្នុងការរៀបចំបង្កើតឱ្យទៅជាយន្តការសម្របសម្រួលបែបសន្តិនិយម។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានបញ្ជាក់ថា នៅពេលដែលយើងសម្រេចបាននូវកិច្ចព្រមព្រៀងឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ អ្វីដែលយើងត្រូវប្រឹងប្រែងចំពោះមុខបន្តទៅទៀតនេះ គឺធ្វើយ៉ាងណាអោយកិច្ចខិតខំប្រឹងប្រែងនេះជំរុញការអនុវត្ត និងរក្សាបានអាទិភាពរបស់ខ្លួន៕