ខ្មែរប៉ុស្ដិ៍ Close

គ្រាន់តែសុខជំនោ ថានឹកប្រពន្ធ១ម៉ាត់សោះ ប្រពន្ធលោក ទិញកាដូ Surprise ភ្លាម!!!!

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 17

ដៃគូស្វាមីភរិយា ១គូនេះពិតជាធ្វើអោយមហាជនមួយចំនួនច្រណែននឹងភាពផ្អែមល្អែម របស់អ្នកទាំងពីរ និងប្រកបដោយសុភមង្គលក្នុងក្រុមគ្រួសារ។ ជីវិតប្តីប្រពន្ធប្រសិនបើមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក នឹងធ្វើអោយចំណងទំនាក់ទំនងប្តីប្រពន្ធកាន់តែមានសុភមង្គល និងមានភាពចុះចម្រុងគ្នាបានយ៉ាងល្អ។

លោក សុខជំនោ ជាអតីតអ្នកនិពន្ធដ៏ល្បីឈ្មោះម្នាក់របស់ផលិតកម្មរសី្មហង្សមាស ហើយបច្ចប្បន្ន លោកក៏នៅតែបន្តការងារជាអ្នកនិពន្ធ និងដឹកនាំសម្តែងដដែលក្នងផលិតកម្ម និង ស្ថានីយទូរទស្សន៍មួយ ។

ក្រឡែកមកមើលរឿងស្នេហាវិញ លោក សុខជំនោ កំពុងតែសិ្ថតនៅក្នុងពិភពពណ៌ផ្កាឈូកហើយ គឺមានភាពល្អូកល្អិន ផ្អែមល្ហែម ទៅណាមកណាបណ្ដើរគ្នារហូត ធ្វើឲ្យមហាជនជាច្រើនពិតជាមានអារម្មណ៍ថាចង់លើសជាតិស្កម្តងៗទៅហើយ។

ជាងនេះទៀតនោះ ដោយហេតុតែស្រលាញ់ប្ដីខ្លាំង គ្រាន់តែឮលោកថានឹកភ្លាមប្រពន្ធ គំរូរូបនេះ បានរត់ទៅទិញកាដូឲ្យប្ដីភ្លែត សុទ្ធតែទូរស័ព្ទដៃម៉ាកទំនើបដែលមានតម្លៃថ្លៃទៀតផង។
នេះអាចបញ្ជាក់ថា ប្តីប្រពន្ធមួយគូនេះ គឺពិតជាស្រលាញ់ យកចិត្តទុក្ខដាក់ ព្រមទាំងយល់ចិត្តគ្នាទៅវិញទៅមកយ៉ាងខ្លាំងទៅអោយគ្នាផងដែរ។