ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តម ទៀ សីហា ៖ កិច្ចព្រមព្រៀងឈប់បាញ់ត្រឹមម៉ោង១២ ថ្ងៃត្រង់នេះ មិនប៉ះពាល់ដល់ការងារខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរទេ

ដោយ៖Sreyleak | ថ្ងៃសៅរ៍ ទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព័ត៌មានទូទៅ 599
ឯកឧត្តម ទៀ សីហា ៖ កិច្ចព្រមព្រៀងឈប់បាញ់ត្រឹមម៉ោង១២ ថ្ងៃត្រង់នេះ មិនប៉ះពាល់ដល់ការងារខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរទេ ឯកឧត្តម ទៀ សីហា ៖ កិច្ចព្រមព្រៀងឈប់បាញ់ត្រឹមម៉ោង១២ ថ្ងៃត្រង់នេះ មិនប៉ះពាល់ដល់ការងារខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរទេ

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តចន្ទបុរី ប្រទេសថៃ, ឯកឧត្ដម ទៀ សីហា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគី ទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌ សីមាព្រំដែន ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។

ឯកឧត្តម ទៀ សីហា បានមានប្រសាសន៍បន្ថែមថា ភាគីទាំងពីរឯកភាពគ្នា ថានឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចំរុះព្រំដែន ដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចំរុះនៅលើទីតាំងជាក់ស្តែង ដោយរាប់បញ្ចូលទាំង សុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចំរុះព្រំដែននឹងផ្តល់អាទិភាព ខ្ពស់បំផុតចំពោះការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ៕