ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តម ទៀ សីហា៖ ក្រោយបទឈប់បាញ់ចូលជាធរមាន ក្នុងរយៈពេល៧២ម៉ោង ភាគីថៃ នឹងដោះលែងវីរកងទ័ពកម្ពុជា ១៨រូបវិញ

ដោយ៖Sreyleak | ថ្ងៃសៅរ៍ ទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព័ត៌មានទូទៅ 542
ឯកឧត្តម ទៀ សីហា៖ ក្រោយបទឈប់បាញ់ចូលជាធរមាន ក្នុងរយៈពេល៧២ម៉ោង ភាគីថៃ នឹងដោះលែងវីរកងទ័ពកម្ពុជា ១៨រូបវិញ ឯកឧត្តម ទៀ សីហា៖ ក្រោយបទឈប់បាញ់ចូលជាធរមាន ក្នុងរយៈពេល៧២ម៉ោង ភាគីថៃ នឹងដោះលែងវីរកងទ័ពកម្ពុជា ១៨រូបវិញ

 

ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ បានឱ្យដឹងថា ក្រោយពីបទឈប់បាញ់នេះ ភាគីកម្ពុជា-ថៃ នឹងត្រូវអនុវត្ដឱ្យបានពេញលេញក្នុងរយៈពេល ៧២ម៉ោង ដែលនៅក្នុងនោះ អាចឱ្យភាគីថៃមានលទ្ធភាពក្នុងការដោះលែងយោធិនកម្ពុជា១៨រូប ដែលបានជាប់នៅប្រទេសថៃអស់រយៈពេល១៥១ថ្ងៃមកហើយ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តចន្ទបុរី ប្រទេសថៃ, ឯកឧត្ដម ទៀ សីហា បានលើកឡើងបន្ថែមដោយសង្ឃឹមថា ភាគីទាំងពីរមានការអត់ធ្មត់ ៧២ម៉ោង ធានាបាននូវបទឈប់បាញ់ ដើម្បីឱ្យយោធិន១៨រូបបានត្រឡប់មកវិញ ជួបនឹងបងប្អូនក្រុមគ្រួសាររបស់គាត់វិញនៅថ្ងៃខាងមុខ៕