សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាមកកាន់ខេត្តសៀមរាបចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ខាងមុខ
សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាមកកាន់ខេត្តសៀមរាបចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ខាងមុខ
យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌានឹងហោះហើរត្រង់ពី Kolkata សាធារណរដ្ឋឥណ្ឌាមកកាន់ខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមកិច្ចសហការដ៏រីករាយរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ IndiGo គឺជាក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាដំបូងគេដែលភ្ជាប់ជើងហោះហើរត្រង់ជាមួយកម្ពុជា ដែលគ្រោងហោះហើរ ៣ ជើងក្នុងមួយសប្តាហ៍គឺនៅថ្ងៃចន្ទ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ ហើយជើងហោះហើរត្រង់នេះរំពឹងថានឹងជំរុញវិស័យទេសចរណ៍ ក៏ដូចជាកំណើនសេដ្ឋកិច្ច និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ៕