ខ្មែរប៉ុស្ដិ៍ Close

ក្រុមហ៊ុន Ganzberg នាំក្រុមលោកតាស៊ីក្លូ ប្រគល់ស្បៀងជូនវីរៈកងទ័ពជួរមុខ

ដោយ៖Sreyleak | ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 150
ក្រុមហ៊ុន Ganzberg នាំក្រុមលោកតាស៊ីក្លូ ប្រគល់ស្បៀងជូនវីរៈកងទ័ពជួរមុខ ក្រុមហ៊ុន Ganzberg នាំក្រុមលោកតាស៊ីក្លូ ប្រគល់ស្បៀងជូនវីរៈកងទ័ពជួរមុខ

 

ដោយឃើញអំពីឆន្ទៈក្នុងការចង់ចូលរួមជួយ និងលើកទឹកចិត្តកងទ័ពជួរមុខ ពីសំណាក់ក្រុមលោកតាស៊ីក្លូ ប៉ុន្តែពួកគាត់មិនមានថវិការ សម្រាប់ចាយវាយក្នុងការធ្វើដំណើរទៅកាន់តំបន់ព្រំដែន ដូចនេះ ក្រុមហ៊ុន Ganzberg បានយល់អំពីតំលៃដ៏ធំធេងនៃទឹកចិត្តមួយនេះ ក៏ប្តេជ្ញាជួយជូនក្រុមពួកគាត់ទៅដល់ទីតាំង នឹងធ្វើការប្រគល់ស្បៀងដោយផ្ទាល់ដៃជូនទៅកាន់ វីរៈកងទ័ពជួរមុខផ្ទាល់ដៃ។

ការលះបង់របស់វីរៈកងទ័ព គឺពិតជាធំធេងមិនអាចកាត់ថ្លៃបាន ឃ្លាតពី ប្រពន្ធ-កូន ក្រុមគ្រួសារ ទៅសមរភូមិការពារជាតិ ការពារប្រជាជន។ ដូចនេះហើយទើប ក្រុមហ៊ុន Ganzberg បង្កើតកម្មវិធីសប្បុរសធម៍នេះឡើង គឺចង់បង្ហាញអោយឃើញថា ទឹកចិត្តស្នេហាជាតិខ្មែរគឺមានគ្រប់ស្រទាប់វណ្ណៈ។ ក្រុមហ៊ុន Ganzberg បានបង្កើតយុទ្ធនាការ ធាក់ស៊ីក្លូ ចំងាយ 30 Km ឆ្លងកាត់រាជធានីភ្នំពេញ ប្តេជ្ញាដើម្បីទទួលបានការចូលរួមគាំទ្របន្ថែមទៀត ដើម្បីជាសប្បុរសធម៍ ជូនវីរៈកងទ័ពជួមុខរួមគ្នា។

ទង្វើល្អនេះធ្វើអោយក្រុមលោកតាស៊ីក្លូ ថ្លែងអំណរគុណ និងចងចាំមិនអាចភ្លេចបាន ចំពោះក្រុមហ៊ុន Ganzberg ដែលបានជួយសម្រេចបំណងប្រថ្នាចុងក្រោយរបស់គាត់ ក្នុងការចូលរួមជួយជាតិ៕

 

អត្ថបទទាក់ទង