ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ ខ្មែររួមគ្នាតស៊ូក្នុងរយៈពេលវែង ដើម្បីការពារទឹកដីពីសត្រូវឈ្លានពាន និងត្រៀមខ្លួនវាយបកវិញគ្រប់កាលៈទេសៈ

ដោយ៖ Sreyleak ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 80
លិខិតមិត្តអ្នកអាន៖ ខ្មែររួមគ្នាតស៊ូក្នុងរយៈពេលវែង ដើម្បីការពារទឹកដីពីសត្រូវឈ្លានពាន និងត្រៀមខ្លួនវាយបកវិញគ្រប់កាលៈទេសៈ លិខិតមិត្តអ្នកអាន៖ ខ្មែររួមគ្នាតស៊ូក្នុងរយៈពេលវែង ដើម្បីការពារទឹកដីពីសត្រូវឈ្លានពាន និងត្រៀមខ្លួនវាយបកវិញគ្រប់កាលៈទេសៈ

អ្នកនយោបាយជ្រុលនិយមសៀម ស៊ិនធិ លឹមថងគុល បាននិយាយយ៉ាងងងើលថា ប្រសិនបើគាត់ឈ្នះឆ្នោតដឹកនាំប្រទេសមានអំណាចពេញដៃ គេនឹងលើកកងទ័ពវាយប្រហារចូលទឹកដីកម្ពុជា យកខេត្តមួយចំនួនរបស់កម្ពុជាដូចជា បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកោះគុជ ហើយអាចរហូតដល់រាជធានីភ្នំពេញទៀតផង។ សំដីដ៏ព្រហើន របស់ ស៊ិនធិ លឹមថងគុល គឺបានបង្ហាញយ៉ាងច្បាស់អំពីការចិញ្ចឹមចិត្ត និងមហិច្ឆតារបស់ពួកចោរសៀមជ្រុលនិយម ដែលចង់បានទឹកដីរបស់កម្ពុជាម្តងហើយម្តងទៀតដោយគ្មានការអៀនខ្មាស់បន្តិចសោះ។

ការលើកឡើងបែបជ្រុលនិយម ចង់ឈ្លានពានកម្ពុជាទាំងងងើល របស់អ្នកនយោបាយថៃរូបនេះ គឺជាការនិយាយឱ្យតែរួចពីមាត់ ចង់បានប្រជាប្រិយភាពហួសពីមាឌ និងគ្មានយុទ្ធសាស្រ្តនយោបាយច្បាស់លាស់ ប្រៀបដូចជាសត្វមមាចមិនខ្លាចភ្លើងដូច្នោះដែរ។ ពាក្យបុរាណខ្មែរបានពោលថា «ពេលឃើញមជ្ឈូស ទើបស្រក់ទឹកភ្នែក» យ៉ាងណាមិញ ជនជ្រុលនិយមសៀម ស៊ិនធិ លឹមថងគុល នេះក៏ជាមនុស្សប្រភេទនេះដែរ ដោយជននេះភ្លេចគិតថាការនិយាយរបស់ខ្លួនគឺជាសម្តីចង់បង្កសង្គ្រាម រវាងប្រទេសកម្ពុជា-ថៃ និងបានធ្វើឱ្យប៉ះពាល់ដល់សន្តិភាពនៅក្នុងតំបន់អាស៊ានផងដែរ។ ឋិតក្នុងកាលៈទេសៈប្រឈមមុខនឹងចោរសៀម ដែលគំរាមកំហែងចង់ឈ្លានពានទឹកដីរបស់កម្ពុជា និងគំរាមកំហែងលើផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មផង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសជាឱឡារឹកថា ឆ្លើយតបនឹងចរិតឈ្លានពានរបស់សៀមបែបនេះ យើងត្រូវតែពង្រឹងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវពង្រឹងខឿនការពារជាតិរបស់ប្រជាជន និងក៏ត្រូវបន្តការចរចា ដើម្បីបោះបង្គោលព្រំដែនជាមួយថៃឲ្យបានឆាប់ចប់ផងដែរ។ សម្តេចតេជោ បញ្ជាក់ថាយើងត្រូវត្រៀមខ្លួនតស៊ូរយៈពេលវែងតាមផ្លូវយោធា នយោបាយ ការទូត សេដ្ឋកិច្ច និងផ្លូវច្បាប់។ ដរាបណាមិនទាន់មានការបោះបង្គោលព្រំដែនរួចរាល់ លទ្ធភាពប៉ះទង្គិចខាងយោធា ឬសង្គ្រាមតាមព្រំដែនអាចនឹងកើតឡើងដោយមិនអាចកំណត់បានឡើយ។

សារដ៏មានសារៈសំខាន់របស់ សម្តេចតេជោ ហ៊ុន សែន ពិតជាឱសថទិព្វដាស់តឿនដល់ជនរួមជាតិខ្មែរយើងទាំងអស់ត្រូវរួបរួមគ្នាជាចលនាជាតិនិយមតែមួយ ដោយប្រុងប្រយ័ត្នជាប់ជានិច្ច និងត្រូវត្រៀមខ្លួនជាប់ជានិច្ចដើម្បីទប់ទល់ប្រឆាំងនិងសត្រូវដែលចង់ឈ្លានពាន និងត្រៀមខ្លួនរួចជាស្រេចដើម្បីវាយបកវិញ តបតនឹងឧបាយកលដ៏ខ្មៅកខ្វក់របស់ពួកចោរសៀមឈ្លានពាននៅគ្រប់កាល:ទេស:។ ជាពិសេសគឺអ្នកនយោបាយជ្រុលនិយមសៀមតែម្តង ដែលចិញ្ចឹមចិត្ត និងមានមហិច្ឆតាចង់លេបទឹកដីកម្ពុជានាពេលនេះ។ ការរួបរួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយរបស់ប្រជាជន និងកងទ័ពនាពេលនេះគឺជាខឿនការពារជាតិដ៏រឹងមាំ មិនអាចឱ្យខ្មាំងសត្រូវមានឱកាសគំរាមកំហែងតាមទំនើងចិត្តបានឡើយ។ ពួកចោរសៀមនឹងត្រូវបរាជ័យយ៉ាងអាម៉ាស់ប្រសិនបើពួកវាហ៊ានឈ្លានពានចូលទឹកដីកម្ពុជានៅចំណុចណាមួយ ព្រោះប្រមុខដឹកនាំកម្ពុជាបានប្រកាសរួចហើយថា និងមិនឱ្យបាត់ដីសូម្បីមួយមីលីម៉ែត្រឡើយ។ បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី គឺមានសាមគ្គីភាពយ៉ាងរឹងមាំ និងឯកភាពគ្នាជាធ្លុងមួយ ព្រមទាំងត្រៀមខ្លួនជានិច្ចក្នុងការចូលរួម និងគាំទ្រដល់ប្រមុខដឹកនាំប្រទេសក្នុងការវាយបកចំពោះសត្រូវឈ្លានពាន នៅគ្រប់កាលៈទេសៈទាំងអស់៕

ដោយ៖ ឌី វីរ:

 

អត្ថបទទាក់ទង