ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន បន្តផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការចុះឈ្មោះចូលរួមក្នុងដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃ

ដោយ៖ Sreyleak ​​ | ថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 2
សម្តេចតេជោ ហ៊ុន សែន បន្តផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការចុះឈ្មោះចូលរួមក្នុងដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃ សម្តេចតេជោ ហ៊ុន សែន បន្តផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការចុះឈ្មោះចូលរួមក្នុងដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃ

 

យោងតាមការបង្ហោះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា មានបងប្អូនប្រជាពលរដ្ឋច្រើនបាន Comment ជាសំនួរក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អំពីរបៀបដែលត្រូវចុះឈ្មោះចូលរួមក្នុងដំណើរទស្សនកិច្ច ទិសឦសាន និងទីកន្លែងដែលត្រូវស្នើសុំចុះឈ្មោះជាដើម។

តបតាមការស្នើសុំនេះ គេហទំព័រផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហោះអំពីសេចក្តីជូនដំណឹងផ្លូវការរបស់ក្រសួងព័ត៌មានស្តីពីការចុះឈ្មោះចូលរួមក្នុងដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃ ដែលនឹងធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ ដោយចាប់ផ្តើមពីថ្ងៃទី៧ ខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤នេះ ដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងនៅតាមតំបន់ព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែន និងការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋក្នុងភូមិភាគទិសឦសាន។

យោងតាមសេចក្តីជូនដំណឹងនោះដែរ បានឱ្យដឹងថា សម្រាប់កម្មវិធីដំណើរទស្សនកិច្ចទៅកាន់ទិសឦសាននេះដែរ មិនតម្រូវឱ្យមានការបង់ប្រាក់អ្វីនោះទេ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅគឺនឹងផ្តល់ជូនដោយឥតគិតថ្លៃ ដែលឧបត្ថម្ភដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជនដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថិវកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះទេ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្រសួងព័ត៌មាន បានដឹកនាំដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃលើកដំបូង ទៅកាន់ខេត្តចំនួន៣ គឺខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ហើយអ្នកចូលរួមបានទៅមើលបង្គោលព្រំដែន ធ្វើដំណើរតាមផ្លូវក្រវាត់ព្រំដែន និងមើលច្រកទ្វារអន្តរជាតិនៅខេត្តក្រចេះ និងច្រកទ្វេភាគីកម្ពុជា-វៀតណាមនៅខេត្តមណ្ឌលគិរីផងដែរ៕

 

អត្ថបទទាក់ទង