ខ្មែរប៉ុស្ដិ៍ Close

សេចក្តីប្រកាសព័ត៌មាន របស់មន្ទីរទេសចរណ៍ខេត្តក្រចេះពាក់ព័ន្ធនឹងការលើកឡើងម្ចាស់គណនីឈ្មោះ Visit Kratie អ្នកលេងបណ្តាញទំនាក់ទំនងសង្គម និងសាធារណជន

ដោយ៖ សម កុលបុត្រ ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 131
សេចក្តីប្រកាសព័ត៌មាន របស់មន្ទីរទេសចរណ៍ខេត្តក្រចេះពាក់ព័ន្ធនឹងការលើកឡើងម្ចាស់គណនីឈ្មោះ Visit Kratie អ្នកលេងបណ្តាញទំនាក់ទំនងសង្គម និងសាធារណជន សេចក្តីប្រកាសព័ត៌មាន របស់មន្ទីរទេសចរណ៍ខេត្តក្រចេះពាក់ព័ន្ធនឹងការលើកឡើងម្ចាស់គណនីឈ្មោះ Visit Kratie អ្នកលេងបណ្តាញទំនាក់ទំនងសង្គម និងសាធារណជន

មន្ទីរទេសចរណ៍ ខេត្តក្រចេះ សូមជម្រាបជូនថា ប្រយោគដែលម្ចាស់គណនីខាងលើលើកឡើងថា មន្ទីរទេសចរណ៍ខេត្តក្រចេះបានឱ្យអាជីវករចំណាយលុយធ្វើនេះធ្វើនោះ មន្ទីរសូមឆ្លើយថាមិនពិតនោះទេ ។ ផ្ទុយទៅវិញមន្ទីរទេសចរណ៍ខេត្តក្រចេះតែងតែខិតខំជួយជំរុញគាំទ្រគ្រប់យន្តការស្ថាប័នដែលមាន ទាំងការចុះបណ្ដុះបណ្ដាលបុគ្គលិករបស់ពួកគាត់ដល់ទីតាំងអាជីវកម្ម និងបើកវគ្គជំនាញចាំបាច់នានានៅមន្ទីរផ្ទាល់ដោយឥតគិត និងជួយផ្សព្វផ្សាយរកភ្ញៀវជូនផងដែរ។

ក្នុងន័យនេះ មន្ទីរទេសចរណ៍ខេត្តក្រចេះ សូមបដិសេធចោលទាំងស្រុង នូវការចុះផ្សាយតាមបណ្តាញសង្គមខាងលើនេះនាំទៅដល់ការយល់ច្រឡំ និងមិនបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់យើងខ្ញុំជាមន្ត្រីជំនាញរបស់មន្ទីរទេសចរណ៍ខេត្តក្រចេះនោះទេ។

អត្ថបទទាក់ទង