ខ្មែរប៉ុស្ដិ៍ Close

ករណីបង្ហោះផ្សាយថា ធនាគារ ABA ក្ស័យធន គឺជាព័ត៌មានក្លែងក្លាយ

ដោយ៖ សម កុលបុត្រ ​​ | ថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 103
ករណីបង្ហោះផ្សាយថា ធនាគារ ABA ក្ស័យធន គឺជាព័ត៌មានក្លែងក្លាយ ករណីបង្ហោះផ្សាយថា ធនាគារ ABA ក្ស័យធន គឺជាព័ត៌មានក្លែងក្លាយ

នៅថ្ងៃទី14 ខែមិថុនា ឆ្នាំ២០២៤ មានគណនី Facebook មួយចំនួនបានបង្ហោះផ្សាយថា «សូមបងប្អូននៅក្នុងស្រុកខ្មែរប្រញាប់រួសរាន់ទៅដកលុយចេញពីធនាគារ ABA អោយអស់ពីព្រោះធនាគារនេះក្ស័យធនហើយ» ដែលជាការបង្ហោះផ្សាយក្នុងចេតនាញុះញង់ឱ្យសាធារណជនមានការយល់ច្រឡំ និងបង្កចលចលក្នុងសង្គម។

ការបង្ហោះផ្សាយពាក់ព័ន្ធនឹងករណីខាងលើគឺជារឿងមិនពិតនោះទេ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំ និងសូមឈប់បន្តចែកចាយព័ត៌មានក្លែងក្លាយទាំងនេះទៀត៕

អត្ថបទទាក់ទង