ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាលឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ពីការកើនឡើងនូវជំងឺផ្តាសាយ និងកូវីដ-១៩

ដោយ៖ សម កុលបុត្រ ​​ | ថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 114
ក្រសួងសុខាភិបាលឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ពីការកើនឡើងនូវជំងឺផ្តាសាយ និងកូវីដ-១៩ ក្រសួងសុខាភិបាលឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ពីការកើនឡើងនូវជំងឺផ្តាសាយ និងកូវីដ-១៩

យោងតាមសេចក្តីប្រកាសក្រសួងសុខាភិបាល បានបញ្ជាក់ថា ការធ្វើតេស្តវិភាគ (PCR Test) ដើម្បីកំណត់អត្តសញ្ញាណប្រភេទនិងអនុក្រុមវីរុស(Vieus Sequencing) ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ បានរកឃើញអនុក្រុមវីរុសកូវីដ-១៩បំប្លែងខ្លួន ដែលស្ថិតក្នុងក្រុមត្រូវចាប់អារម្មណ៍ និងប្រុងប្រយ័ត្ន (Variant of Interest (VOI)) តែមិនមែនជាអនុក្រុមដែលមានការព្រួយបារម្ភ (Variant of Concern (VOC)) ដែលនឹងធ្វើឱ្យមានការសម្រាកនៅមន្ទីរពេទ្យច្រើននោះទេ។

ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល បានដាក់ចេញនូវវិធានការមួយចំនួនដើម្បីបង្កានូវការឆ្លងរាលដាលជំងឺផ្តាសាយ និងជំងឺកូវីដ-១៩ ជាលក្ខណៈទ្រង់ទ្រាយធំជាយថាហេតុ ដោយត្រូវប្រកាន់ខ្ជាប់អនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកស្អាត ឬអាល់កុល និងនៅពេលក្អកកណ្តាស់ ត្រូវខ្ទប់មាត់ដោយពាក់ម៉ាស់ ឬប្រើកន្សែងដៃ ឬប្រើផ្នត់កែងដៃ និងមិនត្រូវខាកស្តោះពាសវាលពាសកាលនោះឡើយ។ ត្រូវចៀសវាងការចូលរួមក្នុងទីប្រជុំជន ឬការធ្វើដំណើរ ប្រសិនបើអ្នកមានការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព និងត្រូវពិនិត្យព្យាបាលជំងឺឱ្យបានត្រឹមត្រូវ។
ប្រសិនបើមានរោគសញ្ញាគ្រុនក្តៅ ក្អក ឈឺក្បាល ហៀរសំបោរ ឬពិបាកដកដង្ហើម សូមស្វែងរកការពិគ្រោះយោបល់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ឬទូរសព្ទមកកាន់លេខ១១៥ ដើម្បីទទួលបានការណែនាំនិងពិគ្រោះយោបល់ និង ត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីសមាជិកគ្រួសារ រហូតដល់គ្មានរោគសញ្ញាជំងឺ ប្រសិនបើធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩ ។

បន្ថែមពីនេះ ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំបង្ការការឆ្លងជំងឺកូវីដ-១៩ ពលរដ្ឋត្រូវទៅបន្តចាក់វ៉ាកសាំងកូវីដ-១៩ ឱ្យបានគ្រប់ដូស ទាំងដូសមូលដ្ឋាន និងដូសជំរុញនៅតាមមមន្ទីរពេទ្យឬមណ្ឌលសុខភាពដែលនៅក្បែរលំនៅដ្ឋានរបស់ខ្លួន។

អត្ថបទទាក់ទង