ខ្មែរប៉ុស្ដិ៍ Close

អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ខេត្តកំពង់ធំ នាំយកថវិកានិងសម្ភារ:ដើម្បីរំលែកទុក្ខគ្រួសារសពសិស្សដែលស្លាប់ដោយលិចទូក

ដោយ៖ សម កុលបុត្រ ​​ | ថ្ងៃអាទិត្យ ទី៩ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 113
អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ខេត្តកំពង់ធំ នាំយកថវិកានិងសម្ភារ:ដើម្បីរំលែកទុក្ខគ្រួសារសពសិស្សដែលស្លាប់ដោយលិចទូក អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ខេត្តកំពង់ធំ នាំយកថវិកានិងសម្ភារ:ដើម្បីរំលែកទុក្ខគ្រួសារសពសិស្សដែលស្លាប់ដោយលិចទូក
(កំពង់ធំ)៖ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ឃួន ឃុនឌី សមាជិកគណ: កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានអញ្ចើញចូលរួមបុណ្យសពសិស្សឈ្មោះ អ៊ីន សុភ័ក្រ ភេទស្រី អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៧A នៃអនុវិទ្យាល័យឈូក ដែលជួបឧបទ្ទវហេតុលិចទូក កាលពីថ្ងៃទី០៨ខែមិថុនាឆ្នាំ២០២៤ វេលាម៉ោង១១.៣០នាទីថ្ងៃត្រង់។ រួមដំណើរដោយលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីអនុប្រធានមន្ទីរកិច្ចការនារីខេត្ត លោកស្រីដែលជាក្រុមការងារ លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក និងនារីស្រុក។
 
ក្នុងឱកាសនោះ លោកជំទាវ ឃួន ឃុនឌី បានចូលរួមពីធីបុណ្យសពមាន៖ អង្ករ២បេ (១០០គីឡូ) ទឹកសុទ្ធ៦កេះ និងថវិកាមួយចំនួនស្ថិតនៅ ភូមិជាំបឹង ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ ជាមួយគ្នានេះ លោកជំទាវបានមានប្រសាសន៍ចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយគ្រួសារសពដែលបានបាត់បង់កូនស្រីជាទីស្រលាញ់ ហើយបានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ ត្រូវប្រុងប្រយ័ត្នចំពោះការធ្វើដំណើរ តាមទូក កាណូកត្រូវពាក់អាវពោងការពារសុវត្តិភាព៕