ខ្មែរប៉ុស្ដិ៍ Close

    ចិនច្នៃដ្រូនស៊ើបការណ៍ថ្មី ដែលមានរូបរាងដូចសត្វលលក ដើម្បីបំភាន់ភ្នែក (មានវីដេអូ)

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨ បច្ចេកវិទ្យា 1376
    ចិនច្នៃដ្រូនស៊ើបការណ៍ថ្មី ដែលមានរូបរាងដូចសត្វលលក ដើម្បីបំភាន់ភ្នែក (មានវីដេអូ)ចិនច្នៃដ្រូនស៊ើបការណ៍ថ្មី ដែលមានរូបរាងដូចសត្វលលក ដើម្បីបំភាន់ភ្នែក (មានវីដេអូ)

    សារព័ត៌មានក្នុងស្រុកមួយរបស់ចិន បានធ្វើសេចក្តីរាយការណ៍អំពី “កម្មវិធីអភិវឌ្ឍលលកស៊ើបការណ៍“ ដោយគូសបញ្ជាក់ថា យោធា និងភ្នាក់ងាររដ្ឋាភិបាលជាង ៣០ រូប បានប្រើម៉ាស៊ីនដែលហោះបាននេះរួចមកហើយ។


    (លលកដ្រូន)

    ដ្រូនទាំងនេះមិនប្រើស្លាបចក្រដើម្បីហោះនោះទេ តែវាធ្វើតម្រាប់តាមចលនាទទះស្លាបរបស់បក្សីពិតប្រាកដ ដើម្បីហោះចុះឡើងៗ និងហោះជ្រែកពពក។ បក្សីសិប្បនិម្មិតទាំងនេះធ្វើចលនាទៅមុខដោយម៉ូទ័រអគ្គិសនីមួយគូ។ ស្លាបរបស់វាអាចប្រែទ្រង់ទ្រាយបន្តិច នៅពេលធ្វើចលនាចុះឡើង ដែលមិនត្រឹមតែជួយលើកខ្លួនប្រាណប៉ុណ្ណោះទេ ថែមទាំងរុញច្រានឱ្យដ្រូនហោះទៅមុខទៀតផង។ គួរបញ្ជាក់ថា គេប្រើកម្មវិធីកុំព្យូទ័រជួយដ្រូននេះ ដើម្បីធានាការហោះហើរដោយរលូន ដូចធម្មជាតិពិតៗដែលអាចផ្តិតរូបភាពកាន់តែច្បាស់។


    (លលកដ្រូន)

    លើសពីនេះទៀត ដ្រូននេះធ្វើត្រាប់តាមចលនាសត្វលលកពិតៗរហូតដល់ ៩០% ហើយម៉ាស៊ីនស្ងាត់បំផុត ដែលអ្នកនៅលើដីមិនអាចស្តាប់ឮឡើយ។ ដ្រូននីមួយៗបំពាក់ដោយកាមេរ៉ាគុណភាពខ្ពស់ អង់តែនជីភីអេស ប្រព័ន្ធគ្រប់គ្រងការហោះហើរ និង តំណភ្ជាប់ទិន្នន័យផ្កាយរណប ដែលត្រូវបានរាយការណ៍ថា អាចគេចផុតពីរ៉ាដា ជាពិសេសបើបំពាក់ដោយស្លាបបក្សីពិតៗ។ ទាំងទម្ងន់ ទំហំ និងគ្រឿងសំខាន់ៗ សុទ្ធតែស្រដៀងបេះដាក់ទៅនឹងលលកមានជីវិត។


    (គំនូសតាងគ្រឿងសំខាន់ៗ)

    ទោះយ៉ាងណា ដ្រូនទាំងនេះនៅមានចំណុចខ្វះខាតមួយចំនួនដូចជា មិនអាចទប់កម្លាំងខ្យល់ខ្លាំង ឬ ហោះចម្ងាយឆ្ងាយ មិនអាចហោះក្នុងអាកាសធាតុអាក្រក់ និងគ្មានយន្តការការពារពីការហោះបុកអ្វីមួយ។ សៀគ្វីរបស់កូនដ្រូននេះក៏ងាយរអាក់រអួលដោយអេឡិចត្រូម៉ាញេទិកផងដែរ។


    (លលកដ្រូនទាក់ទាញលលកពិតឱ្យហោះក្បែរ)

    ថ្វីបើទំហំនៃការប្រើប្រាស់របស់វានៅតូច ប៉ុន្តែវាមានសក្តានុពលខ្លាំង សម្រាប់ការប្រើប្រាស់ក្នុងទំហំធំ នាពេលអនាគត។ លលកដ្រូនសិប្បនិម្មិតដែលអាចធ្វើឱ្យលលកពិត ច្រឡំស្មានថាជាគ្នាឯងនេះ អាចហោះបាន ៨ នាទី ១០ ដង និងក្នុងរយៈកម្ពស់ជាង ៩១ ម៉ែត្រ៕

    សូមទស្សនាវីដេអូខាងក្រោម៖

    អត្ថបទទាក់ទង