សមាជិកថ្មីចំនួន ៥៣០នាក់ មកពីគណបក្សនយោបាយផ្សេងៗ បានស្ម័គ្រចូលរួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជានៅឃុំដូង ក្នុងខេត្តតាកែវ
ដោយមើលឃើញពីភាពរីកចំរើនគ្រប់វិស័យ ក្រោមការដឹិកនាំ និងនយោបាយត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា សមាជិកថ្មីចំនួន ៥៣០នាក់ មកពីគណបក្សនយោបាយផ្សេងៗ បានស្ម័គ្រចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ហើយត្រូវបានប្រកាសទទួលស្គាល់ នាល្ងាច ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំដូង។
សមាជិកគណបក្សផ្សេងដែលបានមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺមកពីភូមិក្រាំងប្រទាល ភូមិកណ្តាល ឃុំដូង ហើយពិធីទទួលស្វាគមន៍បាប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ហារី សំអាត ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ឡាយ វណ្ណៈ ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ ឯកឧត្តម ជាពៅ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ឃុំដូង ឯកឧត្តម គិន ណែន ប្រធានគណៈប្រចាំការគណបក្សខេត្តតាកែវ និងបានការចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមការងាតចុះឃុំដូង លោក អ៊ុក រី ប្រធានគណបក្សស្រុកបាទី សមាជិកអចិន្ត្រៃយ៍បក្ស ស្រុក ឃុំ សាខាបក្សភូមិ សរុប ៥៨៣នាក់។