ខ្មែរប៉ុស្ដិ៍ Close

សូមស្វាគមន៍នូវជើងហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines រវាងរាជធានីឌូបៃ និង រាជធានីភ្នំពេញ

ដោយ៖សុវណ្ណ បុត្រា | ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 131

សូមស្វាគមន៍នូវជើងហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines រវាងរាជធានីឌូបៃ និង រាជធានីភ្នំពេញ ដែលបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤

កម្ពុជា រីករាយបន្តស្វាគមន៍យ៉ាងកក់ក្តៅបំផុតដល់គ្រប់ក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោកមកកាន់កម្ពុជា ទន្ទឹមនឹងកម្ពុជា បាន និងកំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសដ្ឋានលំដាប់ថ្នាក់ 4F ដើម្បីត្រៀមលក្ខណៈ និងពង្រីកនូវសមត្ថភាពទទួលនូវជើងហោះហើរកាន់តែច្រើនថែមទៀតមកកាន់កម្ពុជា ជាមួយនឹងគោលដៅពង្រីកសមត្ថភាពទទួលអ្នកដំណើរឱ្យបាន ១៣លាននាក់ក្នុងមួយឆ្នាំ ក្រោយសាងសង់ដំណាក់កាលទី១ (២០២០-២០៣០) រួចរាល់ជាស្ថាពរ ។

សូមរីករាយក្នុងការធ្វើដំណើរមកកាន់កម្ពុជា ក៏ដូចជាឈ្វេងយល់ពីសក្តានុពលនានាដែលមាននៅកម្ពុជា ៕