ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្តព្រះវិហារ ចេញសេចក្ដីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹង ការចុះផ្សាយព័ត៌មានថ្មីៗនេះ ដោយភ្ជាប់ជាមួយរូបភាពចាស់ៗ និងកិច្ចសម្ភាសន៍ជាមួយក្រុមប្រជាពលរដ្ឋ ដែលអះអាងថាកំពុងរត់គេចខ្លួនទៅសម្ងំពួនក្នុងព្រៃថា មានកុមារតូចៗ ៧នាក់ធ្លាក់ខ្លួនឈឺក្រោយមានភ្លៀងធ្លាក់

ដោយ៖សុវណ្ណ បុត្រា | ថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 172

រដ្ឋបាលខេត្តព្រះវិហារ ចេញសេចក្ដីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹង ការចុះផ្សាយព័ត៌មានថ្មីៗនេះ ដោយភ្ជាប់ជាមួយរូបភាពចាស់ៗ និងកិច្ចសម្ភាសន៍ជាមួយក្រុមប្រជាពលរដ្ឋ ដែលអះអាងថាកំពុងរត់គេចខ្លួនទៅសម្ងំពួនក្នុងព្រៃថា មានកុមារតូចៗ ៧នាក់ធ្លាក់ខ្លួនឈឺក្រោយមានភ្លៀងធ្លាក់។

រដ្ឋបាលខេត្តព្រះវិហារ សូមធ្វើការអំពាវនាវជាលើកទី៣ ក្នុងករណីប្រសិនបើពិតជាមានប្រជាពលរដ្ឋ និងកុមារមួយចំនួនតូច លាក់ខ្លួនក្នុងព្រៃប្រាកដមែន សូមបងប្អូនវិលត្រលប់មកភូមិឋានខ្លួនវិញ អជ្ញាធរនិងពុំយកទោសពៃបងប្អូននោះទេ ហើយបើបងប្អូនពិតជាមានការខ្វះខាត អាជ្ញាធរនឹងជួយទំនុបបម្រុង។

សូមបងប្អូនកុំចាញ់បោកឧបាយកលក្រុមជនមួយក្ដាប់តូចនៅក្រៅប្រទេស ដែលមានគំនិតទុច្ចរិតយកបងប្អូនដើម្បីកេងចំណេញនយោបាយ។ មានតែអាជ្ញាធរដែនដីទេដែលអាចជួយបងប្អូនពិតប្រាកដ។

អត្ថបទទាក់ទង