ខ្មែរប៉ុស្ដិ៍ Close

ករណីបង្ហោះផ្សព្វផ្សាយរកជំនួយថា កុមារី រ័ត្ន គន្ធា បានស្លាប់ នៅភូមិរយ៉ក ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ គឺជារឿងមិនពិត

ដោយ៖សុវណ្ណ បុត្រា | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 205

បន្ទាប់ពីមានការបង្ហោះផ្សាយនៅតាមបណ្ដាញសង្គមសុំរកជំនួយដើម្បីទិញក្តារមឈូសសម្រាប់ក្មួយស្រីម្នាក់ឈ្មោះ រ័ត្ន គន្ធា នៅភូមិរយ៉ក ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ កាលពីពេលថ្មីៗនេះរួចមក នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ លោក ភួន ឈីម អភិបាលស្រុកបាទី បានចេញសេចក្តីបំភ្លឺជូនសាធារណជនជុំវិញថា “ករណីនេះគឺជារឿងមិនពិតនោះទេ”។

លោកអភិបាលស្រុកបានបន្តថា បច្ចុប្បន្នរូបនាងកំពុងសម្រាកព្យាបាលលនៅមន្ទីរពេទ្យមួយកន្លែង នៅរាជធានីភ្នំពេញ និងថា Facebook ដែលបានបង្ហោះព័ត៌មាននោះ ត្រូវជនអនាមិកលួច Hack យកទៅប្រើប្រាស់ដើម្បីកៀងគររកលុយផ្ទាល់ខ្លួនប៉ុណ្ណោះ។ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋកុំចាញ់បោកជនអនាមិកនេះបន្តទៀត៕

អត្ថបទទាក់ទង