ខ្មែរប៉ុស្ដិ៍ Close

ទិដ្ឋភាពទូទៅនៃការបោះឆ្នោតជ្រេីតាំងស​មាជិកព្រឹទ្ធសភា​ នីតិកាលទី៥​ ឆ្នាំ២០២៤​ នៅមណ្ឌលភូមិភាគទី៨​ ខេត្តព្រះវិហារ

ដោយ៖សុវណ្ណ បុត្រា | ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 199

នាព្រឹកថ្ងៃអាទិត្យ​ ទី២៥​ ខែកុម្ភ:​ ឆ្នាំ២០២៤​ ដែលជាថ្ងៃបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភា​ អាណត្តិទី៥​ ឆ្នាំ២០២៤ សម្រាប់ខេត្តព្រះវិហារ​ ចំណុះអោយភូមិភាគទី៨​ ឃេីញមានវត្តមានអង្គបោះឆ្នោត​ ជាមេឃុំ​ ចៅសង្កាត់​ ជំទប់ទី១​ ជំទប់ទី២​ និងសមាជិកក្រុ​មប្រឹក្សាឃុំសង្កាត់ ចំណុះអោយបណ្ដាក្រុងស្រុកទាំង៨ក្នុងខេត្ត​ ដែលជាអ្នកបោះឆ្នោតតំណាងអោយប្រជាពលរដ្ឋរបស់ខ្លួននៅក្នុងមូលដ្ឋាន​យ៉ាងច្រេីនកុះករបានរូតរះមកបោះឆ្នោត​ជាហូរហែរ​ ដោយទឹកមុខរីករាយ​ និងពោពេញដោយទំនុកចិត្តសម្រាប់ការជ្រេីសរេីសបេក្ខភាពគណបក្សនយោបាយដែលគាត់ពេញចិត្តសម្រាប់បន្ដដឹកនាំ​នៅក្នុងអាណត្តិទី៥នេះ។
ទន្ទឹមនេះ​ ក៏មានវត្តមានឯកឧត្តម​ មាស​ សុភា​ អ្នកតំណាងរាស្ដ្រមណ្ឌលខេត្តព្រះវិហារ​ ក៏បានអញ្ជេីញមកចូលរួមបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភា​ នីតិកាលទី៥​ ឆ្នាំ២០២៤​ នៅមណ្ឌលបោះឆ្នោតខេត្តព្រះវិហារ​ (ការិយាល័យលេខ៨០០៤)​ ស្ថិត​នៅវិទ្យាល័យចំណេះទូទៅ​ និងបច្ចេកទេស​ ជា​ ស៊ីម​ ត្បែងមានជ័យ​ ស្ថិតក្នុងភូមិសាស្ដ្រទីប្រជុំជនក្រុងព្រះវិហារ​ ខេត្តព្រះវិហារ។​
ការបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភា​ នីតិកាលទី៥នេះ​ មានគណបក្សនយោបាយចំនួន០៤​ បានចូលរួមប្រកួតប្រជែង​ រួមមាន៖​ ១.គណបក្សប្រជាជនកម្ពុជា,​ ២.គណបក្សឆន្ទ:ខ្មែរ​,​ ៣.​គណបក្សហ៊្វុនស៊ិនប៉ិច​ និងទី៤.គណបក្សកម្លាំងជាតិ។
សូមបញ្ជាក់ជូនថា​ អង្គបោះឆ្នោត​សម្រាប់ការបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភា​ នីតិកាលទី៥នេះ​ គឺមានតែតំណាងរាស្ដ្រក្នុងតំណែង​ រួមនិងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ក្នុងតំណែង​ (តំណាងប្រជាពលរដ្ឋ)​។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋ​ គឺពុំត្រូវបានអនុញ្ញាតិឱ្យចូលរួមបោះឆ្នោតនោះឡេីយ​ ពោលការបោះឆ្នោតនេះ​ គឺជាការបោះឆ្នោតអសកល​ ដែលច្បាប់បានកំណត់អ្នកបោះឆ្នោត​ និងអង្គបោះឆ្នោត​ គឺជាតំណាងរាស្ដ្រ​ក្នុងតំណែង​ និងក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ក្នុងតំណែងនៅក្របខណ្ឌនៃភូមិភាគនីមួយៗ។

អត្ថបទទាក់ទង