ខ្មែរប៉ុស្ដិ៍ Close

OCIC Group ចាប់ដៃគូជាមួយ Platform Impact ដើម្បីបើកដំណើរការសាលាសរសេរកូដបែបបារាំង

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 86
OCIC Group ចាប់ដៃគូជាមួយ Platform Impact ដើម្បីបើកដំណើរការសាលាសរសេរកូដបែបបារាំងOCIC Group ចាប់ដៃគូជាមួយ Platform Impact ដើម្បីបើកដំណើរការសាលាសរសេរកូដបែបបារាំង

ក្រោមការឧបត្ថម្ភរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រុមហ៊ុន OCIC និង Platform Impact បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីគាំទ្រដល់ការបង្កើតសាលាបង្រៀនសរសេរកម្មវិធីកុំព្យូទ័រប្រកបដោយនវានុវត្តន៍ នៅមជ្ឈមណ្ឌលសហគមន៍ Connexion នៅកោះពេជ្រ រាជធានីភ្នំពេញ ដែលបំផុសគំនិតដោយប្រទេសបារាំង។

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ការអប់រំនិងការពង្រឹងបច្ចេកវិទ្យា ក្រុមហ៊ុនសាជីវកម្មវិនិយោគចិនក្រៅប្រទេសនៃកម្ពុជា (OCIC) និង Platform Impact បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីរួមគ្នាគាំទ្រដល់ប្រព័ន្ធអេកូបច្ចេកវិទ្យា-អប់រំ (Tech-educational Ecosystem) ដោយផ្តល់ជូននូវគុណភាពខ្ពស់ លទ្ធភាពប្រើប្រាស់ និងឧស្សាហកម្ម ដែលមានការអប់រំពាក់ព័ន្ធនឹងការសរសេរកម្មវិធីកុំព្យូទ័រ និងការអភិវឌ្ឍកម្មវិធីកុំព្យូទ័រ។

ភាពជាដៃគូនេះមានគោលបំណងផ្តល់ការសិក្សាដោយឥតគិតថ្លៃ ដល់សិស្សដែលមាន ឬគ្មានសញ្ញាបត្រ និងមានអាយុចាប់ពី១៨ ឆ្នាំឡើងទៅ។ វិធីសាស្រ្តបង្រៀន គឺផ្អែកលើការរៀនពីមិត្តភក្តិ ពោលគឺគ្មានគ្រូ គ្មានការបង្រៀន និងការរៀនផ្អែកលើគម្រោង ក្នុងបរិយាកាសល្បែង (Gamified Environment) ដើម្បីអភិវឌ្ឍជំនាញបច្ចេកទេស និងជំនាញទន់ (Soft Skill) ដែលត្រូវការសម្រាប់សេដ្ឋកិច្ចឌីជីថល។

MOU នេះបានចុះហត្ថលេខានៅថ្ងៃទី១៥ ខែមករា នៅ MEDEF ទីក្រុងប៉ារីសដោយលោកបណ្ឌិត លឹម លីណា អនុប្រធានក្រុមហ៊ុន Canadia Group & OCIC រួមជាមួយលោក Wisal Win ប្រធានប្រធានក្រុមហ៊ុន Platform Impact ដើម្បីពង្រឹងការប្តេជ្ញាចិត្តរបស់អង្គការទាំងពីរក្នុងការរួមចំណែកបង្កើនធនធាន និងជំនាញដើម្បីបង្កើតបរិយាកាសសិក្សាប្រកបដោយនិរន្តរភាព និងមានឥទ្ធិពលសម្រាប់សិស្ស ដោយផ្តោតលើបរិយាបន្ននវានុវត្តន៍ និងការអភិវឌ្ឍជំនាញ។

ការអភិវឌ្ឍនៃសាលាបង្រៀនសរសេរកម្មវិធីកុំព្យូទ័រ ដែលបំផុសគំនិតដោយបារាំង នឹងចាក់ឫសនៅក្នុងទីក្រុងកោះពេជ្រ របស់ទីក្រុងភ្នំពេញ ជាពិសេសមជ្ឈមណ្ឌលសហគមន៍ Connexion ដែលគ្រោងនឹងបើកដំណើរការក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ហើយដែលនឹងបង្កើតជាមជ្ឈមណ្ឌលនវានុវត្តន៍ និងជាកន្លែងភ្ញាស់អាជីវកម្ម (Start Up Incubation) ថ្មីៗ ដែលដឹកនាំដោយក្រុមហ៊ុនមេ OCIC ក៏ដូចជាក្រុមហ៊ុន កាណាឌីយ៉ាគ្រុប៕

អត្ថបទទាក់ទង