ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ទិវាសន្តិភាព គឺសម្រាប់អ្នកទាំងអស់គ្នាចូលរួមសាមគ្គីគ្នាកសាងអភិវឌ្ឍជាតិ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 47
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ទិវាសន្តិភាព គឺសម្រាប់អ្នកទាំងអស់គ្នាចូលរួមសាមគ្គីគ្នាកសាងអភិវឌ្ឍជាតិសម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ទិវាសន្តិភាព គឺសម្រាប់អ្នកទាំងអស់គ្នាចូលរួមសាមគ្គីគ្នាកសាងអភិវឌ្ឍជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ទិវានយោបាយឈ្នះឈ្នះ បញ្ចប់សង្គ្រាម ថ្ងៃទី២៩ធ្នូ បង្កើតឡើងគឺសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា និងកើតពីការចូលរួមពីគ្រប់ភាគីទាំងអស់ ដោយឯកភាពគ្នា ឈប់វាយប្រហារគ្នា តទៅទៀត ព្រមទាំងរួមសាមគ្គីគ្នាកសាងប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធស្ពានបេតុងសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងសំណេះសំណាលជាមួយកម្មករ និយោជិតជាង ១ម៉ឺននាក់ ក្នុងខេត្តកោះកុង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កូនចៅជំនាន់ក្រោយ ត្រូវចាំថា ការដែលយើងមានសន្តិភាពដូចបច្ចុប្បន្ននេះ គឺបានមកពីការពលីរបស់អ្នកជំនាន់មុន ដូច្នេះ «សូមកុំត្រឡប់ទៅអតីតកាលដ៏ជូរចត់អី»។ ជាក់ស្ដែង ភូមិសាស្ត្រស្រុកថ្មបាំងទុកជាកន្លែងធ្វើផ្លូវចូលទៅ អារ៉ែងធ្វើផ្លូវសម្រាប់ទេសចរណ៍ កុំឱ្យទៅជាតំបន់វៃប្រហារគ្នាឡើងវិញឱ្យសោះ រីឯវារីអគ្គិសនីគឺយើងត្រូវតែធ្វើ ដើម្បីបានភ្លើងមកផ្តគ់ផ្គង់ឧស្សាហកម្មនៅតំបន់នេះ និងទៅបណ្តាតំបន់ផ្សេងៗទៀត៕

អត្ថបទទាក់ទង