ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយនិងផែនការសកម្មភាពទាំងអស់ គឺសុទ្ធតែធ្វើដើម្បីបម្រើប្រជាពលរដ្ឋ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 30
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយនិងផែនការសកម្មភាពទាំងអស់ គឺសុទ្ធតែធ្វើដើម្បីបម្រើប្រជាពលរដ្ឋសម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយនិងផែនការសកម្មភាពទាំងអស់ គឺសុទ្ធតែធ្វើដើម្បីបម្រើប្រជាពលរដ្ឋ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការងាររបស់រាជរដ្ឋាភិបាលគឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងទទួលបានផលច្រើន ទើបយើងមានការរីកចម្រើនតទៅមុខទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា គោលនយោបាយ និងផែនការសកម្មភាពទាំងអស់គឺសុទ្ធតែធ្វើឡើយដើម្បីបម្រើប្រជាពលរដ្ឋ និងរុញជីវភាពរស់នៅរបស់ពួកគាត់ឱ្យកាន់តែល្អប្រសើរ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតីបានអបអរសាទរដល់ប្រជាពលរដ្ឋនៅខេត្តកោះកុងដែលទទួលបានសម្ធិទ្ធិផលថ្មីមួយទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្ថែមពីលើសមិទ្ធិផលជាច្រើននៅក្នុងមូលដ្ឋានខេត្តកោះកុង ដែលជាការធ្វើយ៉ាងណាឱ្យខេត្តនេះប្រែក្លាយជាខេត្តមួយមានសក្តានុពល និងមានកាលានុវត្តភាពខ្ពស់ សម្រាប់ជំរុញការវិនិយោគ និងអភិវឌ្ឍន៍សេដ្ឋកិច្ច។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន ១១០០០នាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង» នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ៕

អត្ថបទទាក់ទង