ខ្មែរប៉ុស្ដិ៍ Close

ឧបនាយករដ្ឋមន្ដ្រី ស សុខា កំណត់អាណត្តិរបស់នាយ និងនាយរងប៉ុស្ដិ៍ និងកំណត់ចំនួននាយរងប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិ និងច្រកទ្វារអន្ដរជាតិ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 9
ឧបនាយករដ្ឋមន្ដ្រី ស សុខា កំណត់អាណត្តិរបស់នាយ និងនាយរងប៉ុស្ដិ៍ និងកំណត់ចំនួននាយរងប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិ និងច្រកទ្វារអន្ដរជាតិ ឧបនាយករដ្ឋមន្ដ្រី ស សុខា កំណត់អាណត្តិរបស់នាយ និងនាយរងប៉ុស្ដិ៍ និងកំណត់ចំនួននាយរងប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិ និងច្រកទ្វារអន្ដរជាតិ

(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសកំណត់អាណត្តិរបស់នាយ និងនាយរងប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិ និងច្រកទ្វារអន្ដរជាតិ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។

ក្នុងប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ បានកំណត់ថា៖

*នាយ និងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ បម្រើការងាររយៈពេល ៤(បួន)ឆ្នាំ

*នាយ និងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារ ដែលបានចប់អាណត្តិ ត្រូវតែងតាំងមុខតំណែងថ្មី ឬតែងតាំង ជានាយ ឬនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារផ្សេងទៀត សម្រាប់អាណត្តិបន្ទាប់។

ប្រកាសដដែលបញ្ជាក់ទៀតថា ចំនួនមុខតំណែងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ ដែលលើសពីការ កំណត់ដូចមានចែងក្នុងប្រការ២ខាងលើ ត្រូវរក្សាទុកនៅដដែល។

ក្នុងករណីមុខតំណែងនេះនៅទំនេរដោយ មូលហេតុចូលនិវត្តន៍ ឬផ្ទេរចេញ ឬមូលហេតុផ្សេងទៀត នោះមិនត្រូវបានបំពេញបន្ថែមឡើយ ដោយរក្សាទុក រហូតដល់មានចំនួនស្ថិតនៅក្រោមការកំណត់ដូចមានចែងក្នុងប្រការ២ នៃប្រកាសនេះ៕

អត្ថបទទាក់ទង